ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អបអរសាទរ​ទិវា​បុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋទួរគី និងសាធារណរដ្ឋឆែក

Chia sẻ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៨ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋទួរគី (២៩ ខែតុលា ឆ្នាំ ១៩២៣ - ២៩ ខែតុលា ឆ្នាំ ២០២១) នាថ្ងៃទី ២៨ ខែតុលា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះលោក Mustafa Sentop ប្រធានរដ្ឋសភាទួរគី។ 
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អបអរសាទរ​ទិវា​បុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋទួរគី និងសាធារណរដ្ឋឆែក - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ VOV)

ក្នុងសារលិខិតអបអរសាទរនេះ លោកប្រធានរដ្ឋសភាវៀតណាមបានសម្តែងក្តីសប្បាយរីករាយ ដោយឃើញថាក្នុងរយៈជាច្រើនឆ្នាំកន្លងទៅ សាធារណរដ្ឋទួរគី សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន ក្នុងបុព្វហេតកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានជំនឿជាក់យ៉ាងមុតមាំថា ដោយមានការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម -ទួរគីនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរ ដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ក្នុងឱកាសរំលឹកខួបលើកទី ១០៣ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឆែក ( ២៨ ខែតុលា ឆ្នាំ ១៩១៨  - ២៨ ខែតុលា ឆ្នាំ ២០២១) នាថ្ងៃទី ២៨ ខែតុលា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hueបានអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះប្រធានព្រឹទ្ធសភាឆែក លោក Milos Vystrcil ផងដែរ៕

ប្រតិកម្មទៅវិញ