ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថានៅសម័យ ប្រជុំពិសេសរដ្ឋសភាគុយបានីតិកាលទី១០

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នារសៀលថ្ងៃទី ១៩ មេសា នៅទីក្រុងហាវ៉ាណា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់នៅសម័យប្រជុំពេញអង្គពិសេសរបស់រដ្ឋសភាគុយបានីតិកាលទី ១០ ដែលជាខួបលើកទី ៦២ នៃទិវាជ័យជំនះ Giron (១៩៦១ - ២០២៣)។ សម័យប្រជុំនេះ ត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិគុយបា។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថានៅសម័យ ប្រជុំពិសេសរដ្ឋសភាគុយបានីតិកាលទី១០ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គពិសេសនៃរដ្ឋសភាគុយបា។ (រូបថត៖ VNA)
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានពាំនាំសេចក្ដីអបអរ សាទរយ៉ាងកក់ក្តៅពីអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Vo Van Thuong និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចំពោះការ បោះឆ្នោតសកលនៃរដ្ឋសភាគុយបានីតិកាលទី ១០ ដែលត្រូវបានរៀបចំឡើងប្រកប ដោយជោគជ័យ។ យោងតាមលោកប្រធានរដ្ឋសភា លក្ខណៈស្រដៀងគ្នារវាងប្រទេស ទាំងពីរក្នុងដំណើរការប្រវត្តិសាស្ត្រនៃការកសាង ការពារប្រទេសជាតិ និងសេចក្តី ប្រាថ្នា ឧត្តមគតិបដិវត្តន៍ រួមជាមួយប្រពៃណីវីរភាពនៃការតស៊ូដើម្បីឯករាជ្យ សេរីភាព អធិបតេយ្យភាព និងសិទ្ធិស្វ័យភាពជាតិ គឺជា “និស្ស័យ” ដែលតភ្ជាប់ក្រអៅបេះដូង ប្រជាជននៃប្រទេសទាំងពីរ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងស្មោះត្រង់ ពិសេសរវាងវៀតណាម និងគុយបា៖ “លោកប្រធានហូជីមិញធ្លាប់បានបញ្ជាក់ថា៖
“វៀតណាម និងគុយបាមានចម្ងាយ រាប់ម៉ឺនមាយពីគ្នា ប៉ុន្តែទឹកចិត្តប្រជាជននៃប្រទេសទាំងពីរគឺជិតស្និទ្ធដូចបងប្អូនបង្កើត ក្នុងគ្រួសារតែមួយអញ្ចឹង”។ អនុវត្តន៍តាមមរតកសាសន៍របស់លោកប្រធានហូជីមិញ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមពីជំនាន់មួយទៅជំនាន់មួយទៀត ជានិច្ចកាល បញ្ជាក់ថា៖ “ចំណងសាមគ្គីភាពនិងការគាំទ្រចំពោះគុយបាគឺជាសតិសម្បជញ្ញៈ និង ការទទួលខុសត្រូវរបស់ជនកុម្មុយនិស្ត និងប្រជាជនវៀតណាមទាំងមូល”។ នោះគឺជាសីលធម៌ ជាប្រពៃណីផឹកទឹកនឹកដល់ប្រភពរបស់ប្រជាជាតិវៀតណាម ដែលស្មោះត្រង់ចំពោះសមមិត្ត និងមិត្តភក្តិ។ យើងខ្ញុំនឹងមិនដែលភ្លេច ហើយចងចាំជានិច្ចនូវការជួយ នាយឧបត្ថម្ភដោយឥតខ្វល់ខ្វាយ បរិសុទ្ធ និងពោរពេញទៅដោយមនោសញ្ចេតនារបស់ បងប្អូនគុយបា”។
នៅក្នុងសុន្ទរកថាឆ្លើយតប លោក Esteban Lazo Hernandez ប្រធានរដ្ឋសភានៃ រដ្ឋាភិបាលប្រជាជនគុយបាបានរំលឹកពីមនោសញ្ចេតនា និងរឿងរ៉ាវរបស់លោក ឧត្តមសេនីយ៍ Raul Castro Ruz ស្ដីពីលោកប្រធានហូជីមិញ; ស្ដីពីទំនាក់ទំនងជា ប្រពៃណី និងចំណងមិត្តភាពដែលគ្មានអ្វីអាចបំបែកបាន រវាងវៀតណាមនិងគុយបា ក៏ដូចជាមេរៀនពីវៀតណាមក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ