ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Thai Nguyen

Chia sẻ
(VOVWORLD) - ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសម្ដែងបំណងថា រដ្ឋ បាលនិងប្រជាជនបណ្ដាជនជាតិនៅខេត្ត Thai Nguyen ពង្រីកស្មារតីមហាសាមគ្គី ប្រពៃណីបដិវត្តន៍និងស្នាដៃដែលសម្រេចបាន ដើម្បីឆាប់ក្លាយទៅជាខេត្តរីកចម្រើន បង្គួរនៃប្រទេសទាំងមូល ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិកាន់តែសម្បូរធូធារ សុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Thai Nguyen - ảnh 1លោកប្រធានរដ្ឋសភា Vuong Dinh Hue ប្រគល់ថវិកាឧបត្ថម្ភការកសាងផ្ទះមហាសាមគ្គី។
(រូបថត៖ VNA) 
ក្នុងឱកាសរំលឹកខួបលើកទី៩១ទិវាប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០ - ១៨ វិច្ឆិកា ២០២១) នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិ ទាំងមូលនៅភូមិ Quyet Tam ឃុំ Trung Luong ស្រុក Dinh Hoa ខេត្ត Thai Nguyen។ ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសម្ដែងបំណងថា រដ្ឋ បាលនិងប្រជាជនបណ្ដាជនជាតិនៅខេត្ត Thai Nguyen ពង្រីកស្មារតីមហាសាមគ្គី ប្រពៃណីបដិវត្តន៍និងស្នាដៃដែលសម្រេចបាន ដើម្បីឆាប់ក្លាយទៅជាខេត្តរីកចម្រើន បង្គួរនៃប្រទេសទាំងមូល ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិកាន់តែសម្បូរធូធារ សុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានប្រគល់អំណោយជាទឹកប្រាក់ចំនួន៣០០លានដុងជូនប្រជាជនភូមិCau Da ដើម្បីកសាងផ្ទះវប្បធម៌; ប្រគល់ថវិកាចំនួន២,៥ ពាន់លានដុងពីមូលនិធិដើម្បីជន ក្រីក្រ សម្រាប់កសាងផ្ទះមហាសាមគ្គីចំនួន៥០ខ្នងជូនគ្រួសារក្រីក្រនៅមូលដ្ឋាន ហើយ ជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រនានានៅឃុំ Trung Luong ផងដែរ៕

ប្រតិកម្មទៅវិញ