ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបជាមួយអតីតប្រធានរដ្ឋ សភាកូរ៉េខាងត្បូង

Chia sẻ

(VOVWORLD) - រដ្ឋសភាវៀតណាមនិងកូរ៉េខាងត្បូងមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបង្កើតទំនាក់ ទំនងគំរូ ក្លាយជាគំរូក្នុងទំនាក់ទំនងសភានៅលើពិភពលោក។ នេះជាការបញ្ជាក់របស់ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នៅពេលទទួលជួបជាមួយអតីត ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug កាលពីយប់ថ្ងៃទី២៤ ខែកក្កដា នៅវិមានរដ្ឋសភា រដ្ឋធានីហាណូយ។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបជាមួយអតីតប្រធានរដ្ឋ សភាកូរ៉េខាងត្បូង - ảnh 1ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងអតីត ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong Seug បានពិភាក្សាលើវិស័យនានា ដែលចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូចជា៖ បង្កើនបន្ថែមទៀត នូវការបង្កើតក្របខ័ណ្ឌច្បាប់អំណោយផល ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេស ទាំងពីរឱ្យអភិវឌ្ឍន៍ប្រកបដោយតុល្យភាព និងនិរន្តរភាព។ កូរ៉េខាងត្បូងយកចិត្ត ទុកដាក់និងពង្រីកទំហំនៃជំនួយឥតសំណង (ODA) ដល់វៀតណាម បង្កើនកម្រិតអនុ គ្រោះ និងអនុវត្តន៍លក្ខខណ្ឌកម្ចីស្របតាមទំលាប់អន្តរជាតិ; លើកទឹកចិត្តសម្ព័ន្ធ ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងឱ្យបើកមជ្ឈមណ្ឌលនវានុវត្តន៍ និងមជ្ឈមណ្ឌល ស្រាវជ្រាវនិងអភិវឌ្ឍន៍នៅវៀតណាម ជាដើម។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មី និងមានសក្តានុពលដ៏ធំធេងដូចជា៖ ការ បំប្លែងថាមពលប្រកបដោយសមធម៌; ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល; វិស័យ semiconductor; គោលនយោបាយទិដ្ឋាការសម្រាប់ពលករជាអ្នកជំនាញ; ពង្រីកមូល ដ្ឋានអប់រំរបស់កូរ៉េខាងត្បូងនៅវៀតណាម; សហការ ចែករំលែកបទពិសោធន៍ស្ដីពី ការកែលម្អគោលនយោបាយ និងច្បាប់ ដែលទាក់ទងនឹងពន្ធអប្បបរមាសកល៕

ប្រតិកម្មទៅវិញ