អនុប្រធានរដ្ឋសភាឡាវ លោកស្រី Sounthone Sayachak ទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូរដ្ឋសភាវៀតណាមនៅព្រលានយន្តហោះ។ (រូបថត៖ VOV) |
ប្រធានបទស្នូលនៃសន្និសីទគឺ "ការពង្រឹងតួនាទីរបស់សភាក្នុងការជំរុញកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា ឡាវ និងវៀតណាម"។ ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាសំខាន់ក្នុងសម័យប្រជុំ ពេញអង្គ និងពិធីបិទ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅឡាវ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងមានជំនួបសន្ទនា និងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់នានា អំពីបញ្ហាមួយចំនួនដែលជាក្ដីកង្វល់រួមទាក់ទងនឹងស្ថានភាពពិភព លោក និងតំបន់; ពិភាក្សាអំពីទិសដៅ និងវិធានការមួយចំនួន ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការនាពេលខាងមុខ។ លើសពីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue នឹងចូលរួមជំនួបសំណេះសំណាលជាមួយអតីតសិស្ស និងនិស្សិតឡាវ ដែលធ្លាប់ទៅ សិក្សានៅវៀតណាម; ជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ច និងសហគមន៍ ជនវៀតណាមនៅឡាវ ធ្វើទស្សនកិច្ចនៅស្ថានទូតវៀតណាម ធ្វើជាសាក្សីក្នុងពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូឡាវមួយចំនួន; ទៅទស្សនា បណ្ឌិត្យសភានយោបាយនគរបាលប្រជាជនឡាវ៕