ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងារ​នៅយោធភូមិភាគទី ៩

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែកក្កដា នៅទីក្រុង Can Tho ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសាកសួរសុខទុក្ខ និងធ្វើការជាមួយយោធភូមិភាគទី ៩។ 
ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងារ​នៅយោធភូមិភាគទី ៩ - ảnh 1ប្រធានរដ្ឋសភាលោក Tran Thanh Man (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើឲ្យ យោធភូមិភាគទី៩ ចាំបាច់ត្រូវចូលរួមយ៉ាងសកម្មជួយប្រជាជនក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី អភិវឌ្ឍន៍វប្បធម៌ សង្គម ផ្លាស់ប្ដូរថ្មី និងលើកកម្ពស់ប្រសិទ្ធភាពការងារចលនាប្រជាជនក្នុងស្ថានភាពថ្មី។ អំពីភារកិច្ចនាពេលខាងមុខ ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើថា៖

“បញ្ជាការដ្ឋានយោធភូមិភាគទី៩ បន្តអនុវត្តយ៉ាងហ្មត់ចត់នូវសេចក្ដីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន និងសារចររបស់គណៈកម្មាធិការមជ្ឈិម និងគណៈកម្មាធិការបក្សយោធាមជ្ឈិម។ កម្មាភិបាល និងយុទ្ធជនចាំបាច់ត្រូវប្រកាន់យ៉ាងរឹងមាំរាល់ទស្សនៈ និងគោលមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋស្ដីពីការងារយោធា ការពារជាតិ កសាងខឿនការពារជាតិប្រជាជនទាំងមូល។ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេសការពារជាតិ ជាពិសេសគឺគោលការណ៍ គោលនយោបាយការបរទេសការពារជាតិ ព្រមទាំងកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព អភិវឌ្ឍន៍ និងបំពេញល្អការងារជួយកម្ពុជាផងដែរ”។

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងគណៈប្រតិភូបានអញ្ជើញអុជធូប គោរពរំលឹកវិញ្ញាណក្ខ័ន្ធនៅវិមានវីរយុទ្ធជនពលី វិមានជ័យជំនះ និងវិមានរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញក្នុងបរិវេណយោធភូមិភាគទី៩ ផងដែរ៕ 

ប្រតិកម្មទៅវិញ