ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទ ASEP – 7 ប្រកបដោយជោគជ័យ

Chia sẻ
(VOV) – នារសៀលថ្ងៃទី ៣ តុលា ប្រធានរដ្ឋសភា
វៀតណាម លោក Nguyen Sinh Hung បានអញ្ជើញ
ចាកចេញពីរដ្ឋធានីវៀនច័ន្ធឡាវ និងបញ្ចប់ដំណើរ
ទស្សនកិច្ចចូលរួមសន្និសីទអន្តរសភាអាស៊ី-អឺរ៉ុប
លើកទី ៧ (ASEP – 7) ប្រកបដោយជោគជ័យ។
(VOV) – នារសៀលថ្ងៃទី ៣ តុលា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអញ្ជើញចាកចេញពីរដ្ឋធានីវៀនច័ន្ធឡាវ និងបញ្ចប់ដំណើរទស្សនកិច្ចចូលរួម
សន្និសីទអន្តរសភាអាស៊ី-អឺរ៉ុបលើកទី ៧ (ASEP – 7) ប្រកបដោយជោគជ័យ។ មុននោះ ប្រធានរដ្ឋសភា Nguyen Sinh Hung រួមជាមួយគណៈប្រតិភូរដ្ឋសភាវៀតណាមបាន
អញ្ជើញទៅសាកសួរសុខទុក អគ្គលេខានិងជាប្រធានរដ្ឋឡាវ លោក Chummaly
Sayasone។ ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណាម
បន្តសហប្រតិបត្តិការ គាំទ្រនិងជួយឧបត្ថម្ភឡាវលើរាល់វេទិការពហុភាគីដើម្បីសន្តិភាព
អភិវឌ្ឍន៍និងសម្បូរុងរឿងក្នុងតំបន់និងលើសកលលោក។ ក្នុងឱកាសនេះដែរ ប្រធាន
រដ្ឋសភា Nguyen Sinh Hung បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ Thongsing
Thammavong។ ភាគីទាំង ២ វាយតំលៃខ្ពស់ចំពោះ ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងបក្ស
ទាំង ២ រដ្ឋទាំង ៣២ រដ្ឋសភានៃប្រទេសទាំង ២ និងប្រជាជននៃប្រទេសទាំង ២
វៀតណាម-ឡាវអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លានិងស៊ីជំរៅថែមទៀត៕

ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទ ASEP – 7 ប្រកបដោយជោគជ័យ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បញ្ចប់ដំណើរ ទស្សនកិច្ចចូលរួមសន្និសីទអន្តរសភាអាស៊ី-អឺរ៉ុបលើកទី ៧ (ASEP – 7) (Image: Vietnamplus)


ប្រតិកម្មទៅវិញ