|
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន(TTXVN) |
(VOV)_ក្នុងពិធីជួបសន្ទនាឯកអគ្គរដ្ឋទូតជប៉ុន Hiroshi Fukada មកសម្ដែងការ គួរសម ក្នុងឱកាសមកទទួលបេសកកម្មការទូតនៅវៀតណាម នារសៀលថ្ងៃទី ៥ មិនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនកំពុងអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើ គ្រប់វិស័យ នាំមកផលប្រយោជន៍ជាក់ស្ដែងសំរាប់ការអភិវឌ្ឍន៍រួមនៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានថ្លែងអំណរគុណជប៉ុនបានលៃទុករាល់កម្មវិធី
ជួយឧបត្ថម្ភសំរាប់វៀតណាម និងសង្កត់ធ្ងន់ថា៖គ្រប់ប្រភពទុនជំនួយនេះបាននិងកំ
ពុងអនុវត្តប្រកបដោយប្រសិទ្ធិភាព រួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់វៀតណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា៖ រដ្ឋ
សភា វៀតណាមគោរពនិងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយរដ្ឋ សភានិងប្រជាជនជប៉ុន បន្តនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់ តែអភិវឌ្ឍន៍ ជាក់ស្ដែងនិងប្រសិទ្ធិភាពជាងទៀត ពីមួយថ្ងៃទៅមួយថ្ងៃ។
ឯកអគ្គរដ្ឋទូតជប៉ុន Hiroshi Fukada បានអះអាងថា៖រដ្ឋាភិបាលជប៉ុនជានិច្ច
កាលយក ចិត្តទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។ លោក
Hiroshi Fukada ក៏បានអះអាងថា៖នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ ខ្លួន ក្នុងតួនាទីជាស្ពានមិត្តភាព ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ រវាង
ជប៉ុននិងវៀតណាម លើគ្រប់វិស័យ៕