(VOV)_នារសៀលថ្ងៃទី៤ សីហា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀត ណាម លោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយលោក Bob Corker
ព្រឹទ្ធសមាជិកអាមេរិក មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា
អាមេរិក។ នៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា៖ រដ្ឋសភា វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក។ ស្ដីពី បញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ ថា៖ វៀតណាមជានិច្ចកាលមានគោលបំណងរក្សារ កសាងចំណងមិត្តភាព ជា មួយ ប្រទេសនានាក្នុងតំបន់ និងលើពិភពលោក។ លោក Nguyen Sinh Hung ក៏បាន
បានអះអាងថា៖រដ្ឋសភាវៀតណាមប្រឆាំងជំទាស់សកម្មភាពរបស់ចិន នៅ
សមុទ្ រខាងកើត ដែលបានគំរាមគំហែងទៅលើសន្តិភាព សន្តិសុខនៅក្នុងតំបន់។ វៀតណាមនឹងប្រើគ្រប់វិធានការតាមផ្លូវនយោបាយ ការទូត និងអាចខាងគតិ
យុត្តិទៀតផងដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ខ្លួនដែរ។
|
លោក Nguyen Sinh Hung ទទួលជួបសន្ទនាជាមួយលោក Bob Corker ( TTXVN) |
រីឯខ្លួនវិញ លោក Bob Corker បានអះអាងថា៖ព្រឹទ្ធសភាអាមេរិក ត្រៀមខ្លួនជា ស្រេចជំរុញខ្លាំងក្លា ទំនាក់ទំនងសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម។
ព្រឹទ្ធសមាជិក Bob Corker បានសង្កត់ធ្ងន់ថា៖ អាមេរិកយកចិត្តទុកដាក់ជាច្រើន ចំពោះសភាពការណ៍នៅសមុទ្រខាងកើត និងប្រឆាំងជំទាស់ចិន ដែលបានដាក់
ស្ថានីយខួង Haiyan Shiyou ៩៨១ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបា តសមុទ្ររបស់វៀតណាមដែរ។
|
លោក Pham Binh Minh និង លោក Bob Corker |
នាថ្ងៃនេះដែរ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh ក៏មានជំនួបសន្ទនាជាមួយ លោក Bob Corker
ព្រឹទ្ធសមាជិកអាមេរិកផងដែរ៕