ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានអយ្យការកំពូលហុងគ្រី Pesesteer POLT

Chia sẻ
(VOVWORLD) - នៅក្នុងជំនួបទទួលជួបជាមួយប្រធានអយ្យការកំពូលហុងគ្រី Pesesteer POLT នារសៀលថ្ងៃទី ១៧ ខែកញ្ញានៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan មានបំណងចង់ឲ្យកិច្ចសហប្រតិ បត្តិការរវាងស្ថាប័នអយ្យការកំពូលវៀតណាមជាមួយស្ថា ប័នអយ្យការកំពូលហុងគ្រីកាន់តែជាក់ស្តែងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីសិក្សារៀនសូត្រនិងផ្លាស់ប្តួរ បទពិសោធន៍ពីគ្នាទៅវិញទៅមក។ 
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានអយ្យការកំពូលហុងគ្រី Pesesteer POLT - ảnh 1ទិដ្ឋភាពនៃជំនួប 

ប្រធានរដ្ឋសភាវៀតណាម បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ប្រធានអយ្យការនិងប្រតិភូអយ្យការហុងគ្រី បានរួមចំណែក ពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

តាមរយៈជំនួបពិភាក្សានេះ ប្រធានអយ្យការកំពូលហុងគ្រី Pesesteer POLT បានជម្រាបលោកស្រីប្រធានរដ្ឋសភាវៀតណាមអំពីលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយស្ថាប័នអយ្យការប្រជាជនកំពូលវៀតណាម។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯក ភាព លើកទំនាក់ទំនងទ្វេភាគីឲ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រនិងបើកទូលាយរាល់វិស័យ សហប្រតិបត្តិការ។ ប្រធានអយ្យការហុងគ្រីមានបំណងថា នឹងមានទំនាក់ទំនង សហប្រតិបត្តិការខ្លាំងក្លាថែមទៀតជាមួយរដ្ឋសភាវៀតណាមលើវិស័យកិច្ចការតាក់ តែងច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ