ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកម្មវិធី “ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព”

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី២៥ខែសីហា នៅទីក្រុងហាណូយបានប្រារព្ធឡើងនូវកម្មវិធីជួបប្រាស្រ័យ “ព្រំដែន ពោរពេញទៅដោយចំណងមិត្តភាព” លើកទី៣ឆ្នាំ២០១៨ ដោយ មានការចូលរួមរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់វៀតណាម ចិន ឡាវ កម្ពុជា មីយ៉ាន់ម៉ានិងថៃផងដែរ។ 
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកម្មវិធី “ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព” - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងកម្មវិធីជួបប្រាស្រ័យ "ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព"

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ វៀតណាមកំពុងជម្រុញការអនុវត្តរាល់គោលគំនិតផ្តួចផ្តើមរួម នៃមហាអនុតំបន់ ទន្លេមេគង្គ ដូចជា ផ្តល់អាទិភាពវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គមនាគម សេដ្ឋកិច្ចច្រកព្រំដែននិងក្រោមរូបភាពសហប្រតិបត្តិការឆ្លងដែន សំដៅ ធ្វើអាជីវកម្ម ដោយសមស្របតាមបែបវិទ្យាសាស្ត្រនូវធនធានរបស់ប្រទេសជាតិ លើកកម្ពស់ គុណភាពធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការចលនាយ៉ាងឆាប់រហ័សរបស់ សេដ្ឋកិច្ចក្នុងតំបន់និងលើពិភពលោក។ លោកស្រីប្រធានរដ្ឋ សភាមានបំណងថា ទន្ទឹមនិងកិច្ចសហប្រតិបត្តិការរវាងបណ្តារដ្ឋាភិបាលមក កងកម្លាំងប្រដាប់អាវុធទូទៅនិងកងកម្លាំងការពារព្រំដែនវៀតណាម ចិន ឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ានិយាយដោយឡែក នឹងចូលរួមឲ្យបានសកម្មថែមទៀត ទៅក្នុងកិច្ចសហប្រតិបត្តិការមហាអនុតំបន់ នាំមកនូវកម្លាំងសំយោគថ្មីនិងពង្រីកនូវកម្លាំងចលករ សម្រាប់មហាអនុតំបន់ទន្លេមេគង្គតែម្តង៖ “ប្រទេសយើងទាំង៦ បានរួមទន្លេមេគង្គជាមួយគ្នា និងមានបំណងប្រាថ្នារួម អំពីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍសម្បូររុងរឿង។ តាមនោះ ខ្ញុំសង្ឃឹមថា កងកម្លាំងការពារព្រំដែននៃបណ្តាប្រ ទេសមហាអនុតំបន់ នឹងកាន់តែរឹតបន្តឹងកិច្ចសហប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ។ ជាពិសេស យើងនឹងរួមគ្នា ការពារប្រភពទឹកលើទន្លេមេគង្គ រួមគ្នាកសាងខ្សែព្រំដែនរួមសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ រួមចំណែកការពារនិងអភិរក្សនូវតម្លៃវប្ប ធម៌យ៉ាងល្អប្រសើរដែលផ្សាភ្ជាប់នឹងទន្លេនេះ”។

ត្រូវបានរៀបចំឡើងពីរឆ្នាំម្តង កម្មវិធីជួបប្រាស្រ័យ “ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព” បានក្លាយទៅជាព្រឹត្តិការណ៍ពោរពេញទៅដោយអត្ថន័យក្នុងវិស័យកិច្ចការបរទេសនិយាយរួមនិងកិច្ចការបរទេសការពារជាតិនិយាយដោយឡែក។ ជាពិសេស កម្មវិធីជួបប្រាស្រ័យលើកនេះ មានការបើកទូលាយនិងអភិវឌ្ឍន៍ជាពីរលើកមុនទាំងទ្រង់ទ្រាយរៀបចំនិងខ្លឹមសារនៃកម្មវិធីផងដែរ៕

ប្រតិកម្មទៅវិញ