ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងផលិតឱសថអាល់ហ្សេរី លោក Ali Aoun។ រូបថត៖ VOV |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានរវាងប្រទេសអាល់ហ្សេរី ជាមួយទីផ្សារអាស៊ីអាគ្នេយ៍។ ចំពោះភាគីអាល់ហ្សេរី រដ្ឋមន្ត្រី លោក Ali Aoun បានសង្កត់ធ្ងន់ថា អាល់ហ្សេរីត្រៀមខ្លួនជាស្រេចធ្វើជាច្រកទ្វារដើម្បីវៀតណាមជ្រៀតចូលទីផ្សារអាហ្វ្រិកខាងជើងនិងអាហ្វ្រិក ដែលជាតំបន់មានសក្តានុពលដ៏ធំធេងនិងមានតម្រូវការខ្ពស់ទាំងទំនិញនិងសេវាកម្ម។ ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសាជីវកម្មប្រេងឧស្ម័នរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថាអាល់ហ្សេរីនឹងបន្តយកចិត្តទុកដាក់ គាំទ្រ និងជួយសម្រួលសកម្មភាពវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម (PVN) និងបង្កើតលក្ខខណ្ឌសម្រាប់ PVN ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅអាល់ហ្សេរី។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាបានថ្លែងអំណរគុណនិងសង្ឃឹមថា អាល់ហ្សេរីនឹងបន្តយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមក្នុងការធ្វើសមាហរណកម្ម រួមចំណែកដល់សង្គមនៃប្រទេសម្ចាស់ផ្ទះ និងជាស្ពានរវាងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
រីឯភាគីអាល់ហ្សេរីវិញ រដ្ឋមន្ត្រី Ali Aoun មានបំណងថា វៀតណាម-អាល់ហ្សេរី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម។ រដ្ឋមន្ត្រី លោក Ali Aoun មានគោលបំណងចង់ឲ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបតិ្តការលើឧស្សាហកម្មឱសថ ជាពិសេសគឺការផលិតឱសថ ពិព្រោះបច្ចុប្បន្នអាល់ហ្សេរី មានរុក្ខជាតិប្រមាណ ២៤.០០០ ប្រភេទ ដែលអាចកៃច្នែទៅជាថ្នាំព្យាបាលជំងឺ៕