ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសអឺរ៉ុបមួយចំនួន

Chia sẻ

(VOVWORLD) - កាលពីយប់ថ្ងៃទី ២៤ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការស្ថានទូតវៀត ណាម ទីក្រុង Sofia ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួប សំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ុលហ្គារី និងប្រទេស ជិតខាងមួយចំនួនរួមមាន សាធារណរដ្ឋឆែក រូម៉ានី ស្លូវ៉ាគី ក្រិក និងទួរគី។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសអឺរ៉ុបមួយចំនួន - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងនៅក្នុងជំនួប។ (រូបថត៖ VNA)
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឱ្យស្ថាប័នតំណាង ជំរុញបន្ថែមនូវតួនាទីត្រួសត្រាយផ្លូវរបស់ខ្លួន ក្នុងការរួមចំណែកលើកកំពស់ឋានៈការ ទូត ធានាបរិយាកាសសន្តិភាព ហើយឆ្លៀតយកធនធានពីខាងក្រៅ ដើម្បីបម្រើគោល ដៅអភិវឌ្ឍន៍នានារបស់ប្រទេសជាតិ។ តាមនោះ ចាំបាច់ត្រូវជំរុញខ្លាំងបន្ថែមទៀត នូវការងារព្យាករណ៍ ការស្រាវជ្រាវយុទ្ធសាស្ត្រ និងភាពច្នៃប្រឌិតដោយឥតឈប់ឈរ ក្នុងការត្រិះរិះ ដើម្បីសម្របខ្លួនឲ្យទាន់ពេលវេលាទៅនឹងស្ថានភាព ក្ដាប់ជាប់និន្នាការថ្មី បម្រើការងារសេនាធិការ និងស្នើគោលជំហរ គោលនយោបាយសម្រាប់បក្ស និងរដ្ឋ។ លោកប្រធានរដ្ឋសភាបានស្នើឲ្យបណ្ដាឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់ពិសេសដល់ វិស័យការទូតសេដ្ឋកិច្ច ដោយជំរុញប្រទេសដែលនៅសេសសល់ ឲ្យធ្វើសច្ចាប័នលើ កិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EU) នាពេលឆាប់ៗ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពវិនិយោគ នាំមកនូវផល ប្រយោជន៍សម្រាប់ភាគីទាំងពីរ។ ទន្ទឹមនឹងនោះ ត្រូវជំរុញ និងប្រមូលផ្តុំយ៉ាងខ្លាំងក្លានូវ សក្ដានុពល និងប្រភពធនធានដ៏ធំធេងរបស់ជនជាតិវៀតណាមនៅឯបរទេស គាំទ្រ និងបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីសហគមន៍រួបរួមសាមគ្គី អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជានិច្ចកាលឆ្ពោះទៅមាតុភូមិ រួមវិភាគទានបញ្ញា និងទេពកោសល្យសម្រាប់បុព្វហេតុ កសាងនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ