ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីតស្ពាន Bach Dang

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២៨ មេសា នៅខេត្ត Quang Ninh ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីតស្ពាន Bach Dang ដែលតភ្ជាប់ខេត្ត Quang Ninh ជាមួយទីក្រុង Hai Phong។ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមលោក Pham Minh Chinh ក៏ចូលរួមពិធីនេះដែរ។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីតស្ពាន Bach Dang  - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីតស្ពាន Bach Dang 

ថ្លែងមតិនៅទីនេះ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការតស្ពាន Bach Dang ហើយឆ្ពោះទៅបើកសម្ពោធខ្សែផ្លូវហាយវៃ Hai Phong – Ha Long – Van Dong នាពេលខាងមុខនេះ គឺមានអត្ថន័យសំខាន់ជាច្រើន។ នោះគឺសក្ខីភាពឲ្យគោលមាគ៌ាធំរបស់បក្ស រដ្ឋ ជាជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងសាធារណៈនិងឯកជន ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ Quang Ninh ជាខេត្តដំបូងក្នុងទូទាំងប្រទេសដែលបានកសាងផ្លូវហាយវៃ ព្រលានយន្តហោះ និងកំពង់ផែដោយភាពម្ចាស់ការចលនាការវិនិយោគ៕

ប្រតិកម្មទៅវិញ