|
ប្រធានរដ្ឋសភាកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ (info.net) |
Vovworld-នារសៀលថ្ងៃទី២០សីហា គណៈប្រតិភូជាន់ខ្បស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយប្រធានរដ្ឋសភាសម្ដេចហេងសំរិនបានអញ្ចើញចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៨ដល់២០សីហា ប្រធានរដ្ឋសភាកម្ពុជាបានជួបចរចារ ជួបសន្ទនាជាមួយថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភា
រដ្ឋាភិបាលវៀតណាម។ ក្នុងបណ្ដាជំនួបសន្ទនា ថ្នាក់ដឹកនាំវៀតណាមបន្តអះអាង
វៀតណាមជានិច្ចកាលគោរពនិងលៃទុកអាទិភាពជួរមុខសំរាប់ការពង្រឹងនិងពង្រីក
ទំនាក់ទំនងជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជា។ ភាគីទាំងពីរមានបំណងនាពេលខាង
មុខ រដ្ឋសភានៃប្រទេសទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន
ផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនីតិបញ្ញាត្តិឃ្លាំមើលនិងសំរេចចិត្តលើបញ្ហាធំៗនៃ
ប្រទេសជាតិ សកម្មអនុវត្តសន្ធិសញ្ញាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាង
ប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនង
សាមគ្គីភាពមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-
កម្ពុជា៕