ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយតេតដល់គ្រួសារគោលនយោបាយនិងពលករនៅខេត្ត Thai Binh

Chia sẻ

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Thai Binh នាព្រឹកថ្ងៃទី២០ ខែមករានេះ នៅទីតាំងមណ្ឌលឧស្សាហកម្ម Lien Ha Thai ស្រុក Thai Thuy ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ពលករ និងក្រុមគ្រួសារគោលនយោបាយក្នុងមូលដ្ឋាន។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយតេតដល់គ្រួសារគោលនយោបាយនិងពលករនៅខេត្ត Thai Binh - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនអំណោយដល់អ្នកទទួលផលគោលនយោបាយក្នុងតំបន់ (រូបថត៖ Nhan Sang/TTXVN)

នៅទីនេះ លោកប្រធានរដ្ឋសភាស្នើឲ្យគណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្ម Lien Ha Thai និងតំបន់សេដ្ឋកិច្ច Thai Binh យកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ច តម្រង់ទិស និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដើម្បីលើកកំពស់ប្រតិបត្តិការរបស់មណ្ឌលឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិតជាមានការរីកចម្រើន; ទន្ទឹមនឹងនេះ ត្រូវអនុវត្តន៍ល្អ រាល់គោលនយោបាយឲ្យសម្រាប់ពលករ និងនិយោជិត។

នៅមណ្ឌលឧស្សាហ៍កម្ម ប្រធានរដ្ឋសភាបានប្រគល់អំណោយចំនួន ២០០ កញ្ចប់ជូនពលករនិងក្រុមគ្រួសារគោលនយោបាយនៅមូលដ្ឋាន។ លោកប្រធានរដ្ឋសភាក៏បានទៅទស្សនាខ្សែសង្វាក់ផលិតកម្ម និងលើកទឹកចិត្តដល់កម្មករនិយោជិតនៃក្រុមហ៊ុន OHSUNG VINA Thai Binh ដែលជាក្រុមហ៊ុនដែលផលិតគ្រឿងបន្លាស់ម៉ាស៊ីន (ម៉ូទ័រ) សម្រាប់ឧបករណ៍អេឡិច ត្រូនិក ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងផលិតផលគ្រឿងបន្លាស់សម្រាប់អេក្រង់ LED ផងដែរ៕

ប្រតិកម្មទៅវិញ