ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញ​ទទួលជួបឯកអគ្គរដ្ឋទូតហុងគ្រី

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែឧសភា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម លោក Ory Csaba។ 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញ​ទទួលជួបឯកអគ្គរដ្ឋទូតហុងគ្រី - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម លោក Ory Csaba។ (រូបថត៖ VOV)

ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាពិសេស កាលពីឆ្នាំ ២០១៨ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី របស់អគ្គលេខាបក្សលោក Nguyen Phu Trong ភាគីទាំងពីរបានបង្កើនទំនាក់ទំនងទៅជា “ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ” ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ដោយមានបទពិសោធន៍ការងារនៅវៀតណាម ក៏ដូចជាតួនាទីជាអតីតសមាជិកសភា លោកឯកអគ្គរដ្ឋទូត Ory Csaba បានចែករំលែកជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរហុងគ្រីនិងវៀតណាម នាពេលកន្លងមក។ ក្នុងនោះ បើយោងតាមលោកឯកអគ្គរដ្ឋទូត កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរបានរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងសភាទាំងពីរ ទន្ទឹមនឹងនោះគឺជាការរៀបចំសិក្ខាសាលាប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាច្រើន។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានយល់ព្រមចំពោះទស្សនៈមតិរបស់ឯកអគ្គរដ្ឋទូត ដោយចាត់ទុកថា កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះមានប្រសិទ្ធភាពខ្លាំងណាស់ ហើយត្រូវបន្តអនុវត្តន៍ដោយស្របតាមខ្លឹមសារនិងកម្រិតនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការសភាក្នុងសម័យកាលបច្ចុប្បន្ន ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ឲ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព នាពេលខាងមុខ៕


ប្រតិកម្មទៅវិញ