ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphanhdone

Chia sẻ
(VOVWORLD) - ភាគីទាំងពីរបានឯកភាពគាំទ្ររដ្ឋសភានៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphanhdone - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphanhdone

នារសៀលថ្ងៃនេះ (៧ មករា) នៅវិមានរដ្ឋសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphanhdone។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវនិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក ព្រមទាំង បានឯកភាពថាភាគីទាំងពីរចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ការតភ្ជាប់ចរាចរណ៍ ការលើកកម្ពស់ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។

អំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ភាគីទាំងពីរបានឯកភាពគ្នាជំរុញដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរដ្ឋសភា និងរវាងគណៈកម្មាធិការនៃរដ្ឋសភាទាំងពីរ; បង្កើនកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍រវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។ ពង្រឹងការសម្របសម្រួលរវាងគណៈកម្មាធិការនៃរដ្ឋសភាទាំងពីរ ក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង និងគម្រោងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; បន្តសម្របសម្រួលក្នុងការរៀបចំសន្និសីទ និងសិក្ខាសាលារវាងស្ថាប័នពាក់ព័ន្ធនៃរដ្ឋសភានៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពគាំទ្ររដ្ឋសភានៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអបអរសាទរឡាវដែលកាន់តំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ២០២៤ និង AIPA 45 (មហាសន្និបាតអន្តរសភាលើកទី៤៥ នៃរដ្ឋសមាជិកអាស៊ាន) ក្នុងឆ្នាំ ២០២៤ ព្រមទាំងអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រជាអតិបរមាសម្រាប់ឡាវ ដើម្បីអនុវត្តការទទួលខុសត្រូវសំខាន់ៗទាំងនេះប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ