ប្រធានរដ្ឋសភា លោក Tran Thanh Man អញ្ជើញ​ទៅ​ពិនិត្យគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh

Chia sẻ
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Dong Nai នាព្រឹកថ្ងៃទី៨ ខែសីហា  ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានទៅត្រួតពិនិត្យនៅគម្រោងសមាសភាគទី៣ - គម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ដំណាក់កាលទី១។ មកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិ Long Thanh ទទួលបានការប្រគល់ផ្ទៃដីដំណាក់កាលទី១ ទាំង ១០០% ។ 
ប្រធានរដ្ឋសភា លោក Tran Thanh Man អញ្ជើញ​ទៅ​ពិនិត្យគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh - ảnh 1ប្រធានរដ្ឋសភា លោក Tran Thanh Man អញ្ជើញទៅពិនិត្យគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh។ រូបថត៖ VOV

ថ្លែងក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាលោក Tran Thanh Man បានថ្លែងថា៖ “នាពេលថ្មីៗនេះ ខេត្ត Dong Nai បានយកចិត្តទុកដាក់លើការផ្តល់សំណង ការតាំងទីលំនៅថ្មីក្រោយដកយកដីធ្លី។ បច្ចុប្បន្ន ដំណាក់កាលទី ១ បានបញ្ចប់ជាស្ថាពរហើយ នេះជាការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្សខេត្ត រដ្ឋបាល និងប្រជាជនខេត្ត Dong Nai។ ខ្ញុំក៏សូមកោតសរសើរចំពោះវិនិយោគិន អ្នកម៉ៅការសំណង់នាពេលថ្មីៗនេះ និងកម្លាំងពលកម្មទាំងមូលដែលបានជម្នះរាល់ការលំបាក និងបញ្ហាប្រឈម ដោយព្យាយាមធានាវឌ្ឍនភាព ពេលវាលា ក៏ដូចជាការធានាគុណភាពគម្រោងផងដែ”។ 

ប្រធានរដ្ឋសភា លោក Tran Thanh Man អញ្ជើញ​ទៅ​ពិនិត្យគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh - ảnh 2ប្រធានរដ្ឋសភាលោក Tran Thanh Man ថ្លែងមតិក្នុងជំនួបជាមួយក្រុមប្រឹក្សាគ្រប់គ្រងគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh។ រូបថត៖ VOV

នៅពេលខាងមុខនេះ ពេលវេលាសម្រាប់ការអនុវត្តគម្រោងនៅសល់មិនច្រើនទេ ដំណាក់កាលទី១ត្រូវបានរំពឹងថានឹងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំ២០២៦ ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើឱ្យខេត្ត Dong Nai ដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវការងារបោសសម្អាតដីធ្លី និងផ្តល់លិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លី។ ការវិនិយោគ សុក្រឹត្យស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅក្នុងតំបន់តាំងទីលំនៅថ្មី ធានាបាននូវជីវភាពរស់នៅកាន់តែប្រសើរ និងយ៉ាងហោចណាស់ស្មើនឹងកន្លែងរស់នៅចាស់។ យកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតជីវភាពរស់នៅប្រកបដោយស្ថិរភាពជូនប្រជាពលរដ្ឋ៕

ប្រតិកម្មទៅវិញ