ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុន

Chia sẻ
(VOVworld)-នៅក្នុងជំនួបសន្ទនានាថ្ងៃទី៧ធ្នូនៅទីក្រុងហាណូយ ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើរឲ្យព្រឹទ្ធសភាជប៉ុនផ្តោតការយកចិត្តទុកដាក់ទៅលើ

ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុន - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុន


(VOVworld)-នៅក្នុងជំនួបសន្ទនានាថ្ងៃទី៧ធ្នូនៅទីក្រុងហាណូយ ប្រធានរដ្ឋសភា
Nguyen Sinh Hung បានស្នើរឲ្យព្រឹទ្ធសភាជប៉ុនផ្តោតការយកចិត្តទុកដាក់ទៅលើ ការជម្រុញរដ្ឋាភិបាលជប៉ុន បន្តរក្សាទុន ODA នៅកម្រិតខ្ពស់ ជួយវៀតណាម អភិវឌ្ឍន៍ប្រកបដោយចីរភាពនិងសម្រេចគោលដៅជាសារវ័ន្តគឺក្លាយទៅជាប្រ
ទេសឧស្សាហកម្មនាឆ្នាំ២០២០។ ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏មានបំណង ចង់ឲ្យប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការប​ង្កើតជា កម្លាំងពលំសំដៅការពារឯករាជអធិបតេយ្យភាពនិងបូរណភាពដែនដីដោយឈរ លើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២ និងបណ្តាក្រមប្រតិបត្តិនានានៅសមុទ្រខាងកើតផងដែរ។

       រីឯប្រធានព្រឹទ្ធសភាជប៉ុន​លោក Yamazaki Masaaki បានអះអាងថា ព្រឹទ្ធ សភាជប៉ុននិងរូបលោកផ្ទាល់មានបំណងរួមចំណែកច្រើនថែមទៀតដើម្បីទំនាក់ ទំនងយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរបន្កអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។

        ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នារក្សារាល់ដំណើរទស្សនកិច្ចជាន់ខ្ពស់
ទ្វេភាគី។ រួមជាមួយគ្នានោះ ភាគីទាំងពីរនឹងជម្រិញកិច្ចសហប្រតិបត្តិការនិងរួម សហការយ៉ាងជិតស្និទ្ធនៅបណ្តាវេទិការអន្តរជាតិនិងតំបន់ក៏ដូចជារាល់បញ្ហា អន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ