ប្រធានរដ្ឋស្តីទីវៀតណាមអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុន និង​ឯកអគ្គរដ្ឋទូត​អាល់ហ្សេរី មកជំរាបលា

Chia sẻ
(VOVWORLD) - លោកស្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរនៅតែមានសក្តានុពលសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើនជាពិសេសលើវិស័យថាមពល និងកសិកម្ម។
ប្រធានរដ្ឋស្តីទីវៀតណាមអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុន និង​ឯកអគ្គរដ្ឋទូត​អាល់ហ្សេរី មកជំរាបលា - ảnh 1ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាល់ហ្សេរីលោក Abdelhamid Boubazine (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៤ មេសា នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio និងឯកអគ្គរដ្ឋទូតអាល់ហ្សេរីលោក Abdelhamid Boubazine មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូត។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតជប៉ុន លោក Yamada Takio ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan បានវាយតំលៃខ្ពស់ចំពោះមនោសញ្ចេតនា និងការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាម - ជប៉ុន ក្នុងនោះគួរកត់សម្គាល់គឺការដែលប្រទេសទាំងពីរបានតម្លើងថ្នាក់ក្របខណ្ឌទំនាក់ទំនងទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងនៅលើពិភពលោក” និងសកម្មភាពនានាក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ជប៉ុន (១៩៧៣-២០២៣)។

ប្រធានរដ្ឋស្តីទីវៀតណាមអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុន និង​ឯកអគ្គរដ្ឋទូត​អាល់ហ្សេរី មកជំរាបលា - ảnh 2ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio (រូបថត៖ VOV)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាល់ហ្សេរីលោក Abdelhamid Boubazine ប្រធានរដ្ឋស្ដីទីលោកស្រី Vo Thi Anh Xuan បានលើកច្បាស់ថា វៀតណាម នឹងអាល់ហ្សេរីមានទំនាក់ទំនងប្រពៃណីយូរយាណាស់មកហើយ ជិតស្និទ្ធ ហើយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាតស៊ូដណ្ដើមឯករាទ្យ។ លោកស្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរនៅតែមានសក្តានុពលសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើនជាពិសេសលើវិស័យថាមពល និងកសិកម្ម។ លោកស្រីប្រធានរដ្ឋស្ដីទីមានគោលបំណងថា នាពេលខាងមុខ ប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការ លើកកម្ពស់ទំនាក់ទំនង និងគាំទ្រគ្នាទៅមកលើឆាកអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ