ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រិក

Chia sẻ
(VOVworld) - សន្និសីទកំពូលអាស៊ី-អាហ្វ្រិកត្រូវបាន
រៀបចំឡើងជាលើកដំបូងនៅទីក្រុង Bandung ឥណ្ឌូ
នេស៊ី ចាប់អីថ្ងៃទី១៨ដល់ទី២៤ មេសា ឆ្នាំ១៩៥៥
(ឫហៅថា សន្និសីទ Bandung) ។
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo
 នាថ្ងៃទី២១ មេសា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងគណៈប្រតិភូជាន់ ខ្ពស់បានចាកចេញពីទីក្រុងហាណូយ ទៅចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រិក ពិធី
រំលឹកខួបអនុស្សាវរីយ៍៦០ឆ្នាំនៃសន្និសីទក្រុង Bandung និង១០ឆ្នាំនៃទិវាបង្កើត “ដៃគូ
យុទ្ធសាស្រអាស៊ី-អាហ្វ្រិកថ្មី” ដែលបានរៀបចំឡើងនៅទីក្រុង ហ្សាកាតា ឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២១ដល់ទី២៤ មេសាផងដែរ។
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រិក - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang

សន្និសីទកំពូលអាស៊ី-អាហ្វ្រិកត្រូវបានរៀបចំឡើងជាលើកដំបូងនៅទីក្រុង Bandung
ឥណ្ឌូនេស៊ី ចាប់អីថ្ងៃទី១៨ដល់ទី២៤ មេសា ឆ្នាំ១៩៥៥ (ឫហៅថា សន្និសីទ Bandung)
។សន្និសីទនេះបានក្លាយទៅជាកម្លាំងចលករដែលនាំមកនូវបំរ៉ែបំរួលដ៏ធំធេងដូចជា ការដែលប្រទេសជាច្រើនដណ្ដើមបានឯករាជ្យនៅទ្វីបអាស៊ីនិងអាហ្វ្រិក ការបង្កើត
ចលនា មិនចូលបក្សសម្ព័ន្ធ ក្រុម៧៧ និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសមិន
ចូលបក្សសម្ព័ន្ធ ជាមួយប្រទេសកំពុងអភិវឌ្ឍន៍។
ក្នុងឱកាសនេះ អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមមានអត្ថបទសរសេរដោយប្រ
ធានបទ”បង្កើនកិច្ចសហប្រតិបតិ្តការអាស៊ី-អាហ្វ្រិកដើម្បីសន្តិភាព ការអភិវឌ្ឍន៍
និងភាព សម្បូររុងរឿង”។សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់បន្ទាប់ពីផ្នែក
ព័ត៌មាន៕

ប្រតិកម្មទៅវិញ