|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (រូបថតៈ TTXVN) |
(VOVworld)-នាថ្ងៃទី១៨កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន
ចាកចេញពីរដ្ឋធានី Budapest បញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅហុងគ្រី ប្រកប
ដោយជោគជ័យនិងចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចដាណឺម៉ាក់ ចាប់ពី ថ្ងៃទី១៨
កញ្ញាដល់ថ្ងៃទី២០កញ្ញា តាមសេចក្តីអញ្ជើញរបស់ព្រះមហាក្សក្រយានី ដាណឺម៉ាក់
Margretheទី II។ក្នុងស្ថានភាពដែលទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម
និងដាណឺម៉ាក់កំពុងមានការអភិវឌ្ឍន៌យ៉ាងល្អប្រសើរ ដំណើរ Truong Tan Sang នៅ
ដាណឺម៉ាក សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានស្ថិរភាពយូរអង្វេង និងមានផលប្រយោជន៌ដូចគ្នា។
មុននោះ នាថ្ងៃទី១៧កញ្ញា ប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញ
ទស្សនាក្រុមហ៊ុនឱសថ Richter Gedeon និងកសិដ្ឋានពូជកសិកម្ម Basbolna
National Sud និងមានជំនួបសន្ទនាជាមួយប្រធានគណៈបក្សសង្គមហុងគ្រី
(MSZP)លោក Mestehazy Atila ។ ក្នុងជំនួបជាមួយលោក Mestehazy Atila
ប្រធានរដ្ឋ Truong Tan Sang បានវាយតម្លៃខ្ពស់ចំពោះការរក្សា និងអភិវឌ្ឍន៌
ទំនាក់ទំនងរវាង MSZP និងបក្សកុម្មុយនិស្តវៀតណាម។ លោក Mestehazy Atila
អះអាងថា MSZPគាំទ្រនិងមានគោលបំណងជម្រុញទំនាក់ទំណងហុងគ្រី វៀតណាមអភិវឌ្ឍន៌ឡើងកំពស់ថ្មី ឆ្លើយតប់នឹងបំណងប្រាថ្នា និងផលប្រយោជន៌រួមរបស់ប្រជាជននៃប្រទេសទាំងពីរវៀតណាម-ហុងគ្រី។ ប្រធាន MSZP ក៏បានវាយតម្លៃខ្ពស់តួនាទីរបស់វៀតណាមនៅតំបន់អាស៊ីអាគ្នេយ៌ នឹង
MSZPត្រៀមខ្លួនជាស្រេចបង្ករាល់លក្ខណៈងាយស្រួល ជួយឧបត្ថម្ភស្ថាន
ទូតវៀតណាមនិងសហគមន៌ជនវៀតណាមប្រចាំនៅហុងគ្រីផង
ដែរ៕