ប្រធានរដ្ឋវៀតណាមលោកTran Dai Quangអញ្ជើញជួបធ្វើការជាមួយអយ្យការប្រជាជនកំពូល

Chia sẻ
(VOVworld)-ក្នុងជំនួបធ្វើការជាមួយអយ្យការប្រជាជនកំពូលនាព្រឹកថ្ងៃទី៩សីហា ប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang  បានស្នើរឲ្យផ្នែកអយ្យការផ្លាស់ប្តូរ 
ប្រធានរដ្ឋវៀតណាមលោកTran Dai Quangអញ្ជើញជួបធ្វើការជាមួយអយ្យការប្រជាជនកំពូល - ảnh 1
ប្រធានរដ្ឋវៀតណាមលោកTran Dai Quangអញ្ជើញជួបធ្វើការជាមួយអយ្យការប្រជាជនកំពូល

(VOVworld)-ក្នុងជំនួបធ្វើការជាមួយអយ្យការប្រជាជនកំពូលនាព្រឹកថ្ងៃទី៩សីហា
 ប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang  បានស្នើរឲ្យផ្នែកអយ្យការផ្លាស់ប្តូរ
លើគ្រប់វិស័យការងារ ធានាថាយុត្តធម៌ត្រូវបានប្រតិបត្តិ រូមចំណែកកសាងសង្គម
មានសណ្តាប់ធ្នាប់មួយ លើកកំពស់ស្មារតី “យកច្បាប់ជាធំ”។ ស្តីពីរចនា សម្ព័ន្ធ
ចាត់តាំងក្បាលម៉ាសីនអយ្យការ លោក Tran Dai Quang អញ្ជើញផ្តល់ អនុសាសន៍
ថា៖

“ផ្នែកអយ្យការត្រូវផ្តោតសំខាន់លើការងារបណ្តុះបណ្តាល លើកកំពស់សមត្ថភាព
នយោបាយ ជំនាញ ច្បាប់ ភាសាបរទេសនិងចំណេះដឹងអំពីសេដ្ឋកិច្ច វិទ្យា សាស្ត្រ
បច្ចេកវិទ្យាចាំបាច់ដទៃ។ កសាងជួរកម្មាភិបាល រដ្ឋអាជ្ញា មន្ត្រី ផ្នែក អយ្យការប្រជា
ជនដែលមានសមត្ថភាពនយោបាយ ពូកែជំនាញ យល់ច្បាស់អំពី ច្បាប់ និងមានការ
ទទួលខុសត្រូវខ្ពស់”។

        ប្រធានរដ្ឋលោក Tran Dai Quang បានជឿជាក់ថា ផ្នែកអយ្យការប្រជាជន នឹង
មានកាអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ឆ្លើតតបទៅនឹងទំនុកទុកចិត្តរបស់ បក្ស​
រដ្ឋ​និងប្រជាជន៕

ប្រតិកម្មទៅវិញ