ក្នុងលិខិត លោកប្រធានរដ្ឋបានកោតសរសើរកិច្ចខិតខំប្រឹង ប្រែងនិងលទ្ធផលឆ្នើមៗដែលផ្នែកអប់រំទទួលបានក្នុងឆ្នាំសិក្សាកន្លងទៅ។ ក្នុង ឆ្នាំសិក្សាថ្មី ប្រធានរដ្ឋលោក Tran Dai Quang បានសំណូមពរឲ្យផ្នែកអប់រំចាំបាច់ ត្រូវពង្រីកនូវលទ្ធផលដែលទទួលបាន បន្តអនុវត្តន៍ដោយព្រមៗគ្នាភារកិច្ចផ្លាស់ ប្ដូរថ្មីផ្នែកអប់រំនិងបណ្ដុះបណ្ដាលយ៉ាងពេញលេញ ដើម្បីបម្រើល្អបុព្វហេតុធ្វើ ឧស្សាហូបនីយកម្មនិងទំនើបកម្ម សមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ។ លោកប្រធានរដ្ឋមានគោលបំណងថា លោកគ្រូអ្នកគ្រូទាំងអស់បន្តរក្សាយ៉ាងរឹង មាំនូវការជក់ចិត្តនឹងបុព្វហេតុអប់រំ ពង្រីកការច្នៃប្រឌិតដោយឥតឈប់ឈរក្នុងការ បង្រៀន។ ចំពោះប្អូនៗនិស្សិត សិស្សានុសិស្សគឺត្រូវពង្រីកនូវប្រពៃណីឧស្សាហ៍ ព្យាយាមរៀនសូត្ររបស់ប្រជាជាតិ ប្រឡងប្រណាំងហាត់ពត់លត់ដំឲ្យបាន ល្អដើម្បីកសាងមាតុប្រទេស៕