ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang |
ដំណើរទស្សនកិច្ចលើកនេះត្រូវបានអនុវត្តតាមសេចក្ដីអញ្ជើញរបស់អគ្គលេខានៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋលោកស៊ីជីនពីង ក្នុងបរិបទទំនាក់ទំនងរវាងវៀតណាម និងចិនបានបន្តអភិវឌ្ឍន៍លើច្រើនវិស័យ។ ដំណើរទស្សនកិច្ចនេះសំដៅរក្សាសន្ទុះនៃការអភិវឌ្ឍន៍នូវទំនាក់ទំនងរវាងបក្ស និងរដ្ឋទាំងពីរ បង្កើនទំនាក់ទំនងជំនឿទុកចិត្តនយោបាយ ជំរុញការលើកកំពស់ប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ និងបង្កើនព័ត៌មានស្ដីពីគោលការណ៍ គោលនយោបាយទាក់ទាញការវិនិយោគរបស់វៀតណាសម្រាប់សហគមន៍សហគ្រាសចិន ៕