![ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយអនុប្រធានរដ្ឋឡាវលោក Phankham Viphavanh - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_07_12/1089b985-83cf-41cf-b33d-5e45d87a3d68.jpg) |
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយអនុប្រធានរដ្ឋឡាវលោក Phankham Viphavanh |
(VOVworld)-នាព្រឹកថ្ងៃទី១២កក្កដានៅទីក្រុងហាណូយ អញ្ជើញថ្លែងមតិក្នុងជំនួប
ជាមួយអនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh ដែលកំពុងទស្សនកិច្ចជាផ្លូវ
ការនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា ប្រ
ទេសទាំងពីរបន្តអនុវត្តយ៉ាងល្អរាល់កិច្ចព្រមព្រៀងទទួលបាននៅក្នុងជំនួបជាន់
ខ្ពស់ប្រ ចាំរវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរ លទ្ធផលនៃកិច្ចប្រជុំ
លើកទី៣៨គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀត
ណាម-ឡាវ រួមទាំងលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង
ពីរទៀតផង។ទន្ទឹមនឹងនោះ ប្រទេស ទាំងពិរបានរួមសហការរៀបចំយ៉ាងល្អពិធីរំ
លឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនង ការទូតនិងរយៈពេល៤០ឆ្នាំនៃទិវាចុះ
ហត្ថលេខាលើអនុសញ្ញាមិត្តភាពនិងកិច្ចសហប្រ តិបត្តិការវៀតណាម-ឡាវ។ ប្រ
ធានរដ្ឋលោក Tran Dai Quang បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជា
និច្ចកាលយកចិត្តទុកដាក់និងពង្រឹងទំនាក់ទំនងពិសេសវៀត ណាម-ឡាវ៕