ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញទទួលក្រុមឯកអគ្គរដ្ឋទូតនៃក្រុមប្រទេសចំណុះអង្គការបណ្ដាប្រទេស Turkic

Chia sẻ
(VOVWORLD) - បក្ស រដ្ឋ ក្រសួង ស្ថាប័ន និងមូលដ្ឋាននឹងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ ជូនឯកអគ្គរដ្ឋទូតបំពេញបេសកកម្មការទូតប្រកបដោយជោគជ័យ។
ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញទទួលក្រុមឯកអគ្គរដ្ឋទូតនៃក្រុមប្រទេសចំណុះអង្គការបណ្ដាប្រទេស Turkic - ảnh 1ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញទទួលក្រុមឯកអគ្គរដ្ឋទូតនៃក្រុមប្រទេសចំណុះអង្គការបណ្ដាប្រទេស Turkic (រូបថត៖ vna)

នារសៀលទី១៦ កក្កដា នៅវិមានប្រធានរដ្ឋ នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក To Lam បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃក្រុមប្រទេសចំណុះអង្គការបណ្ដាប្រទេស Turkic រួមមាន៖ អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន និងទួរគី ដឹកនាំដោយលោកឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំនៅវៀតណាមលោក Shovgi Kamal Oglu Mehdizade ជាប្រធានគណៈប្រតិភូ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក To Lam បានអះអាងថា វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ និងមានបំណងចង់បន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន និងទួរគី; វៀតណាមប្តេជ្ញា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចមកពីប្រទេសនានាដើម្បីធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាម។ លោកប្រធានរដ្ឋជឿជាក់ថា បណ្ដាឯកអគ្គរដ្ឋទូតនឹងបន្តរួមចំណែកជាក់ស្តែងក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម; លោកបានអះអាងថា បក្ស រដ្ឋ ក្រសួង ស្ថាប័ន និងមូលដ្ឋាននឹងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ ជូនឯកអគ្គរដ្ឋទូតបំពេញបេសកកម្មការទូតប្រកបដោយជោគជ័យ។

ជាការឆ្លើយតប បណ្ដាឯកអគ្គរដ្ឋទូតបានអះអាងថា នឹងខិតខំប្រឹងប្រែងពង្រីក និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងប្រទេសផ្សេងៗ ព្រមទាំងជំរុញដំណើរទស្សនកិច្ចកម្រិតខ្ពស់ក៏ដូចជាវិស័យសហប្រតិបត្តិការឡើងកម្រិតខ្ពស់ថ្មី៕

ប្រតិកម្មទៅវិញ