ប្រធានរដ្ឋវៀតណាមផ្ញើសារអបអរសាទរទិវាបុណ្យជាតិកាតា

Chia sẻ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ១៤៣ នៃទិវាបុណ្យជាតិកាតា (១៨ ធ្នូ ១៨៧៨ - ១៨ ធ្នូ ២០២១) នាថ្ងៃទី ១៨ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើសារអបអរសាទរជូនចំពោះព្រះមហាក្សត្រនៃប្រទេសកាតា Sheikh Tamim Bin Hamad Al -Thani។

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញផ្ញើសារអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីកាតា Sheikh Khalid Bin Khalifa bin Abdulaziz Al-Thani។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអញ្ជើញផ្ញើសារអបអរសាទរជូនចំពោះឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani៕

ប្រតិកម្មទៅវិញ