|
ប្រធានរដ្ឋធ្វើអធិបតីសម័យប្រជុំលើកទី១០គណៈកម្មាធិការបញ្ជាកំណែទំរង់យុត្តិធម៍មជ្ឈឹម។ |
VOV-នាថ្ងៃទី២៨មិនានៅក្រុងហាណូយគណៈកម្មាធិការបញ្ជាកែទម្រង់យុត្តិធម៍មជ្ឈឹមបានរៀបចំសម័យប្រជុំលើកទី១០សំដៅរួមមតិទៅក្នុងរបាយ
ការណ៍របស់គណៈកម្មាធិការបញ្ជាស្ដីពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២។ នៅសម័យប្រជុំបណ្ដាដំណាងបានស្ដាប់អចិន្ត្រៃយ៍គណៈកម្មាធិការ
បញ្ជាកំណែទម្រង់យុត្តិធម៍មជ្ឈឹមរាយការណ៍ពង្រាងរបាយការណ៍ស្ដីពីការរួម
មតិទៅក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ ជាសារវន្តបណ្ដា
ដំណាងបានយល់ព្រមជាមួយខ្លឹមសាររបស់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ឆ្នាំ១៩៩២និងសង្កត់ធ្ងន់ថា សេចក្តីព្រាងធ្វើវិសោធនកម្មនេះថែមទាំងសមស្រប
នឹងស្ថានភាពជាក់ស្ដែងនាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះពង្រាងរបាយការណ៍បាន
របបភាវូបនីយកម្មរាល់គោលការណ៍គោលមាគ៌ាគោលនយោបាយធំៗរបស់បក្សអំពីរាល់បញ្ហាទាក់ទិនត្រូវបានបញ្ជាក់ក្នុងឯកសារនៃមហាសន្និបាតបក្ស
លើកទី១១និងសេចក្តីសំរេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី២ លើកទី៥អាណាត្តិ
ទី១១ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ ក្នុងនោះកំណត់ច្បាស់
របបនយោបាយអត្តចរិតរដ្ឋនិងរាល់ខ្លឹមសារសំណូមពរសារវន្តនៃការកសាង
នីតិរដ្ឋជាដើម។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang ប្រធានគណៈ
កម្មាធិការបញ្ជាកំណែទម្រង់យុត្តិធម៍មជ្ឈឹមបានស្នើរគណៈកម្មាធិការបញ្ជានិង
សហការជាមួយស្ថាប័នមានសម័ត្ថកិច្ចចូលរួមមតិទៅក្នុងពង្រាងរបាយការធ្វើ
វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ ទន្ទឹមនឹងនោះអចិន្ត្រៃយ៍គណៈកម្មាធិការ
បញ្ជាស្ដាប់ទទួលយកមតិដោយលើស្មារតីម៉ឺងម៉ាត់វិទ្យាសាស្ត្របន្តសុក្រិដ្ឋ
របាយការណ៍រួមមតិរបស់គណៈកម្មាធិការបញ្ចាដើម្បីដាក់ជូនគណៈកម្មាធិការ
ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២សំដៅកសាងបានសេចក្តីរដ្ឋធម្មនុញ្ញ
ឆ្លើយតបបានបំណងប្រាថ្នារបស់បក្សទាំងមូលប្រជាជនទាំងមូល៕