(VOV)_នាព្រឹកថ្ងៃទី ២១ មិនា ស្ថានទូតវៀតណាមប្រចាំបាំងកកបាន
រៀបចំការ ជួបសំណេះសំណាលអំពី សេចក្ដីព្រាងធ្វើវិសោធនកម្ម
រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ សំរាប់សហគមន៍ជនវៀតណាមនៅថៃ។ក្នុង
ឱកាសនេះលោក Ninh Viet Thong អគ្គលេខាធិការសមាគមជនវៀត
ណាមនៅបាំងកកបានសំដែងការយកចិត្តទុកដាក់របស់សហគមន៍
ជនវៀតណាមនៅថៃចំពោះបញ្ហា ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ព្រមទាំង
អះអាងនូវតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។លោកចាត់ទុក
ថា៖” យើងខ្ញុំឃើញថា៖ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ នៅវៀតណាម
បំពេញបានបណ្តាតម្រូវការដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។យើងខ្ញុំជឿជាក់
ទៅលើបក្សកុម្មុយនិស្តវៀតណាមក្នុងនាទីដឹកនាំ “។
តាងនាមបណ្តាគ្រូបង្រៀននិងនិស្សិតវៀតណាមដែលកំពុងបង្រៀននិង
សិក្សានៅថៃបណ្ឌិត Tran Thi Hanhមានមតិថា៖” យើងខ្ញុំវាយតំលៃខ្ពស់
ចំពោះដំណើរនិងខ្លឹមសារ ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ របស់វៀតណាម។
បណ្តាមាត្រា ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងបំពេញបន្ថែមក្នុង រដ្ឋធម្មនុញ្ញ
នឹងជាគ្រឹះស្ថានសំខាន់ឲ្យការអភិវឌ្ឍន៍នៃប្រទេសជាតិ “។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំថៃលោក Ngo Duc Thang ចាត់ទុកថា៖
ការ ជួបសំណេះសំណាលជាឱកាសសំខាន់ដើម្បីសហគមន៍ជន
វៀតណាមនៅថៃយល់ច្បាស់អត្ថន័យនិងសារខំខាន់នៃការ ធ្វើ
វិសោធនកម្ម រដ្ឋធម្មនុញ្ញ ព្រមទាំងមានការរួមមតិក្នុងដំណើរនេះ៕