ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum

Chia sẻ
(VOVworld) – នារសៀលថ្ងៃទី ២៣ កញ្ញា ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang និងក្រុមការងារមជ្ឈឹមបានទៅជួបធ្វើការ
ជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum (ភាគ កណ្ដាលវៀតណាម)។
ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងក្រុមការងារមជ្ឈឹមបានទៅជួបធ្វើការ
ជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum (ភាគ កណ្ដាលវៀតណាម)។ (Image: VOV)


(VOVworld) – នារសៀលថ្ងៃទី ២៣ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងក្រុមការងារមជ្ឈឹមបានទៅជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum (ភាគ
កណ្ដាលវៀតណាម)។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ខេត្ត Kon Tum ត្រូវជំរុញឧស្សាហូបនីយកម្ម ដោះស្រាយបញ្ហាខ្វះខាតដីធ្លីផលិតកម្មសំរាប់ប្រជា
កសិករ ជាដើម។

“ក្រៅពីកិច្ចការពារព្រៃឈើ យើងត្រូវរៀបចំផែនការប្រើប្រាស់ផលិតកម្មនិងអភិវឌ្ឍ ន៍ដើមឈើឧស្សាហពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព។ ការងារនេះត្រូវមានការ សហការយ៉ាងជិតស្និតជាមួយក្រសួងកសិកម្មនិងតំបន់។ ទន្ទឹមនឹងនោះ យើងត្រូវ
មាន គោលនយោបាយចាំបាច់អំពីការអភិវឌ្ឍន៍ព្រៃឈើ ផងដែរ។”

ស្តីអំពីតួនាទីសំខាន់របស់តំបន់Tay Nguyen ប្រធានរដ្ឋវៀតណាមបានរំលឹកថា៖
ខេត្ត Kon Tum ត្រូវធានាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់តាមរយៈវិធានការ
សេដ្ឋកិច្ច ដែលតភ្ជាប់នឹងការពង្រឹងប្រព័ន្ធនយោបាយនៅមូលដ្ឋានផងដែរ។
ក្រៅពីនោះ ខេត្ត Kon Tum  ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យខ្លាំង
ក្លាថែមទៀត៕

ប្រតិកម្មទៅវិញ