ប្រធានរដ្ឋវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូតបេឡារុស

Chia sẻ
(VOV)_ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅវៀតណាម Valery Sadokho មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម នារសៀលថ្ងៃទី៥កក្កដា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
ប្រធានរដ្ឋវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូតបេឡារុស - ảnh 1
ប្រធានរដ្ឋវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូតបេឡារុស

(VOV)_ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅ
វៀតណាម Valery Sadokho មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀត
ណាម នារសៀលថ្ងៃទី៥កក្កដា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយតំ
លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសវៀតណាមនិង
បេឡារុស។ ប្រធានរដ្ឋ លោក Tran Dai Quang បានសម្ដែងគោលបំណងថា៖ឯកអគ្គ
រដ្ឋទូត​ Valery Sadokho បន្តយកចិត្តទុកដាក់និងរួមវិភាគទានថែមទៀតដើម្បីជំរុញ
ទំនាក់ទំនតមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ថែមទៀត។

រីឯ ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅវៀតណាម Valery Sadokho មានគោលបំណងថា៖
នឹងបានទទួលប្រធានរដ្ឋមកបំពេញទស្សនកិច្ចនៅបេឡារុស និងជឿជាក់ថាដំណើរ
ទស្សនកិច្ចនេះនឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕​

ប្រតិកម្មទៅវិញ