(VOVworld)-នាថ្ងៃទី២៤ មិថុនា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបាន រៀបចំសន្និសីទលាតត្រដាងអនុវត្តន៍កម្មវិធី “គោពូជជួយជនក្រីក្រនៅតំបន់ព្រំដែន”
។តាមផែនការ ក្នុងរយៈពេល៣ឆ្នាំ គឺពីខែមិថុនាឆ្នាំ២០១៤ដល់ខែតុលាឆ្នាំ២០១៦
គណៈកម្មាធិការបញ្ជាណែនាំ និងរៀបចំការពិនិត្យស្ថានភាពជាក់ស្តែង សំដៅប្រគល់
គោ សម្រាប់បណ្តាគ្រួសារក្រីក្រ នៅតំបន់ព្រំដែននៅភាគខាងជើង និងតំបន់ ពាយ័ព្យ
របស់វៀត ណាមដូចជា ខេត្ត Quang Ninh , ខេត្ត Lao Cai ខេត្ត Thanh Hoa ។ល។តាម
គំរោងដំណាក់កាលដំបូងនឹងមានគោពូជចំនួន២៤ពាន់ក្បាលនឹងត្រូវបានគណៈកម្មា
ធិការ បញ្ជាណែនាំប្រគល់ជូនប្រជាជន។
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (http://truongtansang.net/) |
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់
ថា កសាងនិងការពារមាតុប្រទេសជាភារកិច្ចចំនួន២ជាប្រចាំនិងយូរអង្វែង។ដោយ
ហេតុនេះ ភារកិច្ចរបសក្រសួងផ្នែកនានា គឺជួយគ្រួសារនៅតំបន់ព្រំដែនកាត់បន្ថយ
ភាពក្រក្របង្រួញគំលាតជាមួយជីវភាពរស់នៅរបស់ប្រជាជនលើទូទាំងប្រទេស៕