ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមដឹកនាំការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ កុម្ភៈ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមដឹកនាំការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ បានបើកកិច្ចប្រជុំលើកទី ១ ឆ្នាំ ២០២៥ ដើម្បីវាយតម្លៃលទ្ធផលការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ក្នុង រយៈពេលថ្មីៗនេះ។
ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមដឹកនាំការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ - ảnh 1ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញដឹកនាំសម័យប្រជុំដំបូងនៃឆ្នាំ ២០២៥ របស់គណៈកម្មាធិការដឹកនាំមជ្ឈិមសម្រាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ (រូបថត៖ Lam Khanh/TTXVN)

កិច្ចការសំខាន់ៗសម្រាប់ឆ្នាំ២០២៥ កម្មវិធីការងារឆ្នាំ ២០២៥ និង បទប្បញ្ញត្តិ ការងាររបស់គណៈកម្មាធិការដឹកនាំ ផ្តល់យោបល់លើខ្លឹមសារមួយចំនួនទាក់ទងនឹងការពិនិត្យឡើងវិញ និងវាយតម្លៃច្បាប់ពាក់ព័ន្ធនឹងទោសប្រហារជីវិត និងការអនុវត្តទោសប្រហារជីវិត។ ប្រធានរដ្ឋលោក លឿង គឿង ប្រធានគណៈកម្មាធិការដឹកនាំបានដឹកនាំកិច្ចប្រជុំ។

ក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋ លោក លឿង គឿង បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាឆ្នាំដែលប្រទេសជាតិប្រព្រឹត្តទៅ ព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូច្នេះ ចាំបាច់ត្រូវមានសកម្មភាព ជាច្រើនទាក់ទងនឹងការអនុវត្តគោលនយោបាយមនុស្សធម៌ និងការលើកលែងទោស   ដើម្បីបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវគោលនយោបាយមនុស្សធម៌ និងគោនយោបាយសណ្តោសប្រណីរបស់បក្ស និងរដ្ឋ។

អញ្ជើញផ្តល់មតិលើបញ្ហាមួយចំនួនទាក់ទងនឹងការកាត់ទោសប្រហារជីវិត និងការអនុវត្ត ទោសប្រហារជីវិត លោកប្រធានរដ្ឋ លឿង គឿង បានវាយតម្លៃថា មតិក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគឺឯកភាពជាមូលដ្ឋានជាមួយនឹងដំណោះស្រាយដើម្បីសុក្រិតច្បាប់ និងលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ទាក់ទងនឹងទោសប្រហារជីវិត៕

ប្រតិកម្មទៅវិញ