ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញទៅទស្សនាភូមិគំរូ Xuan Kien ស្រុក Xuan Truong (រូបថត៖ Thong Nhat/TTXVN) |
លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ ចំពោះសាមគ្គីភាពរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនឃុំ ដែលបានរួមដៃគ្នាកសាងឃុំជនបទថ្មីប្រកបដោយជោគជ័យ។ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច ប្រជាជនត្រូវរក្សាចំណងមិត្តភាពក្នុងភូមិនិងអ្នកជិតខាងជានិច្ច ចេះជួយគ្នាឈានឡើងក្នុងជីវភាពរស់នៅ ថែរក្សាការសិក្សា និងការអប់រំកូនៗ ដើម្បីក្លាយជាឃុំជនបទថ្មីគំរូ សក្តិសមតាមប្រពៃណីជាតិមាតុភូមិ។
មុននោះ នៅស្រុក Xuan Truong ប្រធានរដ្ឋលោក Vo Van Thuong និងគណៈប្រតិភូបានអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្ស Truong Trinh; ទស្សនាផ្លូវថ្មី Nam Dinh - Lac Quan; ទស្សនាផ្ទះប្រពៃណីនៃវិស័យវាយនភ័ណ្ឌវៀតណាម៕