ប្រធានរដ្ឋលោក Vo Van Thuong ទទួលជួបប្រធានព្រឹទ្ធសភាជប៉ុន

Chia sẻ
(VOVWORLD) - ប្រធានរដ្ឋលោក Vo Van Thuong បានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ ហើយប្រទេសទាំងពីរអាចពិភាក្សាដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
ប្រធានរដ្ឋលោក Vo Van Thuong ទទួលជួបប្រធានព្រឹទ្ធសភាជប៉ុន - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong ទទួលជួបប្រធានព្រឹទ្ធសភាជប៉ុន

នារសៀលថ្ងៃនេះ (ថ្ងៃទី៦ ខែកញ្ញា) នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Vo Van Thuong បានទទួលជួបប្រធានព្រឹទ្ធសភាជប៉ុនលោក Otsuji Hidehisa ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ប្រធានរដ្ឋលោក Vo Van Thuong បានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ ហើយប្រទេសទាំងពីរអាចពិភាក្សាដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី; បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ដោយសង្កត់ធ្ងន់ថា ឆ្នាំនេះក៏ជាឱកាសអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយជប៉ុន និងខួបលើកទី ១៥ នៃទំនាក់ទំនងជប៉ុន-មេគង្គ លោកប្រធានរដ្ឋបានស្នើឱ្យជប៉ុនបន្តពង្រឹង និងលើកកម្ពស់តួនាទី និងរួមចំណែកយ៉ាងសកម្មដល់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

ចំណែកឯប្រធានព្រឹទ្ធសភាជប៉ុនមានគោលបំណងថាឆ្នាំនេះនឹងមានគណៈប្រតិភូជាន់ខ្ពស់ជាច្រើននៃប្រទេសទាំងពីរបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក។

មុននោះ នាព្រឹកថ្ងៃដដែល លោកស្រី Truong Thi Mai ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន បានទទួលជួបប្រធានព្រឹទ្ធសភាលោក Otsuji Hidehisa ផងដែរ៕

ប្រតិកម្មទៅវិញ