ប្រធានរដ្ឋលោក Truong Tan Sang ជួបធ្វើការជាមួយសមាគមន៍មេធាវីវៀតណាម

Chia sẻ
(VOVworld) - លោក Truong Tan Sang ក៏បានស្នើរឲ្យ
សមាគមន៍មេធាវីវៀតណាម បង្កើនសកម្មភាពបណ្ដុះ
បណ្ដាល​ លើកំពស់សមត្ថភាព សំរាប់សមាជិកបើក
ទូលាយកិច្ចសហប្រតិបតិ្តការអន្តរជាតិ សំដៅឆ្លើយ
តបនឹង តម្រូវការអភិវឌ្ឍន៍និងសមាហរណកម្មដ៏ស៊ីជំរៅរបស់ប្រទេសជាតិ៕
ប្រធានរដ្ឋលោក Truong Tan Sang ជួបធ្វើការជាមួយសមាគមន៍មេធាវីវៀតណាម - ảnh 1

(VOVworld) - នាថ្ងៃទី១៤ សីហា នៅជំនួបធ្វើការជាមួយសមាគមន៍មេធាវីវៀតណាម​
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងជាប្រធានគណៈកម្មាធិការទទួល
បន្ទុកកំណែទម្រង់យុត្តិធម៌មជ្ឈឹម បានថ្លែងថា សមាគមន៍បានអនុវត្ត ល្អនូវតួនាទី
ភារកិច្ចរបស់ខ្លួន ជំរុញខ្លាំងនិងលើកកំពស់ដោយឥតឈប់ឈរប្រសិទ្ធិភាពក្នុងការ
ជួយឧបត្ថម្ភខាងយុត្តិធម៌សំរាប់ជូនសម្ព័ន្ធក្រុមហ៊ុន និងអង្គ ភាពអាជីវកម្មធំៗរបស់
ប្រទេសជាតិ ក្នុងកាលៈទេសៈវៀតណាមកំពុងសកម្ម ចរចារនិងចូលរួមកិច្ចព្រម
ព្រៀងសេដ្ឋកិច្ចនានានៃសកលលោក។លោក Truong Tan Sang បានអះអាងថា
គណៈកម្មាធិការទទួលបន្ទុកកំណែទម្រង់យុត្តិធម៌ មជ្ឈឹមនឹងបន្តបង្កលក្ខណៈ
ដើម្បីសមាគមន៍ចូលរួមយ៉ាងខ្លាំងក្លាថែមទៀតក្នុង សកម្មភាពកំណែទម្រង់យុត្តិ
ធម៌។លោក Truong Tan Sang ក៏បានស្នើរឲ្យសមា គមន៍មេធាវីវៀតណាម បង្កើន
សកម្មភាពបណ្ដុះបណ្ដាល​ លើកំពស់សមត្ថភាព សំរាប់សមាជិក បើកទូលាយ
កិច្ចសហប្រតិបតិ្តការអន្តរជាតិ សំដៅឆ្លើយតបនឹង តម្រូវការអភិវឌ្ឍន៍និងសមា
ហរណកម្មដ៏ស៊ីជំរៅរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ