ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបព្រឹទ្ធសមាជិកអាមេរិកលោក John McCain

Chia sẻ
(VOVWORLD) - នៅទីនេះ លោក Trấn Đại Quang អះអាងថា វៀតណាមចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុត ហើយត្រៀមខ្លួនជាស្រេចនិងមានបំណងបន្តជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ វៀតណាម-អាមេរិកដោយឈរលើមូលដ្ឋានគោរពរបបនយោបាយរបស់គ្នាដើម្បីសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់។
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបព្រឹទ្ធសមាជិកអាមេរិកលោក John McCain - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ស្ដាំ)និងព្រឹទ្ធសមាជិកអាមេរិកលោក John McCain (រូបថត៖VOV)

(VOVworld) - នារសៀលថ្ងៃទី១ ឧសភា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាព្រឹទ្ធសមាជិកអាមេរិកលោក John McCain ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក Tran Dai Quang អះអាងថា វៀតណាមចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុត ហើយត្រៀមខ្លួនជាស្រេចនិងមានបំណងបន្តជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិកដោយឈរលើមូលដ្ឋានគោរពរបបនយោបាយរបស់គ្នាដើម្បីសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់។លោក Tran Dai Quang ស្នើឲ្យរដ្ឋសភាអាមេរិកបន្តគាំទ្រការលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិលរបស់ក្រសួងកសិកម្មដោយសារអាមេរិកស្រូបយក២០%នៃតំលៃនាំចេញត្រីរំអិលរបស់វៀតណាម បានជាការធ្លាក់ចុះបរិមាណត្រីរំអិលដែលត្រូវបាននាំចេញទៅកាន់អាមេរិកនោះ នឹងជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ប្រជាជនវៀតណាមរាប់លាននាក់។

        ស្ដីពីបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋលោក Tran Dai Quang មានបំណងថា អាមេរិកមានទស្សនៈ គោលនយោបាយមុនក៏ដូចជាក្រោយចំពោះសមុទ្រខាងកើត ជំរុញដំណើរការការទូតនិងគតិយុត្ត ព្រមទាំងបន្តគាំទ្រការរក្សាសេរីភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍ គោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមាន UNCLOS ១៩៨២។

រីឯខ្លួនវិញ ព្រឹទ្ធសមាជិកលោក John McCain បានគាំទ្រការដោះស្រាយដោយសន្តិវិធីនូវជំលោះនានានៅសមុទ្រខាងកើត ដោយឈរលើច្បាប់អន្តរជាតិ ព្រមទាំងសំដែងជំនឿជាក់ថា កិច្ចសហប្រតិបតិ្តការរវាងអាមេរិកនិងវៀតណាមលើគ្រប់វិស័យនឹងកាន់តែទទួលបានជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ