ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួប លើកទី៧០នៃទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី១២កក្កដានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួប លើកទី៧០នៃទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន (ថ្ងៃទី១២កក្កដា)។ 
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួប លើកទី៧០នៃទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang ថ្ឡែងមតិក្នុងពិធី

(VOVworld)-នាព្រឹកថ្ងៃទី១២កក្កដានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួប
 លើកទី៧០នៃទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន (ថ្ងៃទី១២កក្កដា)។ ថ្លែងមតិ
ក្នុង ពិធី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានលើកច្បាស់ថា ប្រទេស
ជាតិ កំពុងឈានចូលដំណាក់កាលបដិវត្តន៍ថ្មីដែលពោរពេញទៅដោយឱកាសងាយ
ស្រួល ប៉ុន្តែក៏កំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើនដែរ។​ជាងពេល
ណាៗទាំងអស់ កងកម្លាំងសន្តិសុខប្រជាជនត្រូវបង្ហាញនូវឬទ្ធានុភាពនយោបាយរឹង
មាំ យល់ដឹងច្បាស់ អំពីភារកិច្ចការពារសន្តិសុខជាតិក្នុងស្ថានភាពថ្មី។​លោក Tran
Dai Quang មានប្រសាសន៍ថា៖

“កងកម្លាំងសន្តិសុខប្រជាជនត្រូវបន្តផ្លាស់ប្តូរការត្រិះរិះអំពីការកំណត់មុខសញ្ញា ដៃគូ
ផ្លាស់ប្តូរវិធានការជាពិសេសវិធានការជំនាញ ច្បាប់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា។ ម្ចាស់ការ
ក្នុងការវិភាគ ព្យាករណ៍ស្ថានភាព បំពេញល្អតួនាទីសេនាធិការជាមួយបក្ស រដ្ឋនិង
គោលនយោបាយធានាសន្តិសុខជាតិ ការពារអធិបតេយ្យភាព​ បូរណភាពដែនដី ផល
 ប្រយោជន៍ជាតិ លើកកំពស់ថានៈរបស់វៀតណាមលើឆាកអន្តរជាតិ”។

        ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ Tran Dai Quang ក៏បានអញ្ជើញប្រគល់ជូនកិត្ត
នាម វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនចំពោះអគ្គស្នងការសន្តិសុខក្រសួងនគរ
បាលវៀតណាម៕

ប្រតិកម្មទៅវិញ