ប្រធានរដ្ឋលោក Nguyen Xuan Phuc ចូលរួមពិធីបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍រំនឹកដល់ជនរួមជាតិ និងយុទ្ធជនភាគខាងត្បូងដែលបានប្រមូលផ្តុំគ្នាទៅកាន់ភាគខាងជើង

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ សីហា នៅខ័ណ្ឌ Quang Tien ទីក្រុង Sam Son ខេត្ត Thanh Hoa ប្រធានរដ្ឋវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍រំលឹកដល់ជនរួមជាតិភាគខាងត្បូង យុទ្ធជន និងសិស្សានុសិស្សដែលប្រមូលផ្តុំគ្នានៅកាន់ភាគខាងជើង។ 
ប្រធានរដ្ឋលោក Nguyen Xuan Phuc ចូលរួមពិធីបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍រំនឹកដល់ជនរួមជាតិ និងយុទ្ធជនភាគខាងត្បូងដែលបានប្រមូលផ្តុំគ្នាទៅកាន់ភាគខាងជើង - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc មើលគំរូតម្រាប់តាម តំបន់រំលឹកដល់ជនរួមជាតិ កម្មាភិបាល យុទ្ធជននិងសិស្សានុសិស្សនៅភាគខាងត្បូងដែលបានប្រមូលផ្តុំនៅកាន់ភាគខាងជើង (រូបថត៖ TTXVN)

ចាប់ពីពាក់កណ្តាលខែតុលា ឆ្នាំ១៩៥៤ ដល់ខែឧសភា ឆ្នាំ១៩៥៥ គណៈកម្មាធិការបក្ស និងប្រជាជនខេត្ត Thanh Hoa បានទទួលស្វាគមន៍យុទ្ធជនពិការ កម្មាភិបាល សិស្សានុសិស្សជាង ៥០.០០០នាក់ និងក្រុមគ្រួសារកម្មាភិបាលនៅភាគខាងត្បូងដែលប្រមូលផ្តុំគ្នាទៅនៅភាគខាងជើង មកទស្សនាស្តូបអនុស្សាវរីយ៍នេះនិងទីកន្លែងផ្សេងៗទៀត។ ទីតាំងនេះ រួមមាន វិមាននៃកប៉ាល់ប្រមូលផ្តុំ កន្លែងតាំងបង្ហាញវត្ថុបុរាណដែលរក្សាបាននូវប្រវត្តិសាស្ត្របដិវត្តន៍ រួមទាំងការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ។ គម្រោងនេះក៏មានគោលបំណងបង្ហាញការដឹងគុណចំពោះប្រជាជនខេត្ត Thanh Hoa ដែលបានផ្តល់អង្ករនិងសំលៀកបំពាក់ ក៏ដូចជាផ្តល់លក្ខខណ្ឌល្អបំផុតដល់ប្រជាជននៅភាគខាងត្បូង។

ក៏នាព្រឹកថ្ងៃទី ២៨ សីហានេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញប្រគល់រង្វាន់ជូនគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុង Sam Son នូវមេដាយការងារថ្នាក់ទីបី សម្រាប់សមិទ្ធិផលឆ្នើមក្នុងចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមដៃគ្នា កសាងជនបទថ្មី” ដំណាក់កាល ២០១៦-២០២០។ ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី Le Van Thanh បានប្រគល់សេចក្តីសម្រេចទទួលស្គាល់ទីក្រុង Sam Son ដែលបានបំពេញភារកិច្ចកសាងជនបទថ្មី។

មុននោះ នាថ្ងៃដដែល ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញអុជធូប និងដាក់ផ្កានៅមណ្ឌលវប្បធម៌រំលឹកគុណលោកប្រធានហូជីមិញ នៅទីក្រុង Thanh Hoa ខេត្ត Thanh Hoa។

ប្រធានរដ្ឋលោក Nguyen Xuan Phuc ចូលរួមពិធីបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍រំនឹកដល់ជនរួមជាតិ និងយុទ្ធជនភាគខាងត្បូងដែលបានប្រមូលផ្តុំគ្នាទៅកាន់ភាគខាងជើង - ảnh 2ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិម ថ្នាក់ដឹកនាំខេត្ត គណៈប្រតិភូបានចុចប៊ូតុងចាប់ផ្តើមសាងសង់គម្រោងផ្លូវ Van Thien ទៅកាន់ Ben En (រូបថត៖ congluan.vn)

នាពេលរសៀលថ្ងៃទី ២៨ សីហា នៅឃុំ Van Thien ស្រុក Nong Cong ខេត្ត Thanh Hoa ប្រធានរដ្ឋ  លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ខ្សែផ្លូវ Van Thien - Ben En។ ផ្លូវនេះមានប្រវែងប្រហែល ១២គីឡូម៉ែត្រ ដោយមានទុនវិនិយោគសរុបជាង ១.១៨០ ពាន់លានដុង។ នារសៀលថ្ងៃដដែល ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីសម្ពោធ និងដំណើរការពាណិជ្ជកម្មនៃរោងចក្រថាមពលកំដៅ BOT Nghi Son ២ ដែលមានទុនវិនិយោគសរុបជិត ២,៨ ពាន់លានដុល្លារ ដោយការបណ្តាក់ទុនរួមគ្នារវាងសាជីវកម្មថាមពល KEPCO (KEPCO (KEPCO) ប្រទេសកូរ៉េខាងត្បូង) សាជីវកម្ម Marubeni (ជប៉ុន) និងក្រុមហ៊ុនអគ្គិសនី Tohuku   (ជប៉ុន) ចូលរួមចំណែកដើមទុន៕

ប្រតិកម្មទៅវិញ