ប្រធានរដ្ឋបញ្ចប់ដំណើរទស្សនកិច្ចនៅម៉ីយ៉ានម៉ា

Theo VOV -
Chia sẻ
VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅ
ម៉ីយ៉ានម៉ានាព្រឹកថ្ងៃទី១ធ្នូ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានអញ្ចើញមកសាកសួរ​សុខទុក្ខ​
កម្មាភិបាលស្ថានទូតវៀតណាមនិងសហគមន៍ជន
វៀតណាមដែលកំពុងរកស៊ីរស់នៅម៉ីយ៉ានម៉ា។

ប្រធានរដ្ឋបញ្ចប់ដំណើរទស្សនកិច្ចនៅម៉ីយ៉ានម៉ា - ảnh 1
ប្រធានរដ្ឋបញ្ចប់ដំណើរទស្សនកិច្ចនៅម៉ីយ៉ានម៉ា


       VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ីយ៉ានម៉ានាព្រឹកថ្ងៃ
ទី១ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ចើញមកសាកសួរ
​សុខទុក្ខ​កម្មាភិបាលស្ថានទូតវៀតណាមនិងសហគមន៍ជនវៀតណាមដែល
កំពុងរកស៊ីរស់នៅម៉ីយ៉ានម៉ា។ ប្រធានរដ្ឋបានរំលឹកកម្មាភិបាលស្ថានទូតក៏
ដូចជាសហគមន៍ជន​វៀតណាមនៅម៊ីយ៉ានម៉ាត្រូវសាមគ្គីភាពមិត្តភាពនិង
យកចិត្តទុកដាក់ជំរុញថែមទៀតនូវទំនាក់ទំនង​សេដ្ឋកិច្ចពាណិជ្ជកម្មដើម្បី
ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

         បន្ទាប់នោះប្រធានរដ្ឋបានមកទស្សនាការិយាល័យអគ្គក្រុមហ៊ុនស្ទង់
អាជីវកម្មប្រេងឧស្ម័នប្រចាំនៅម៉ីយ៉ានម៉ា (PVEP)។ ប្រធានរដ្ឋចង់ឲ្យក្នុង
រយៈពេល​ខាងមុខ​ក្រុមហ៊ុន PVEP ពង្រីកប្រពៃណីជាអង្គភាពដំបូងរបស់
សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន​វៀតណាមនាំកិច្ចសហប្រតិបត្តិការប្រេងឧស្ម័ន
ក្លាយទៅជាគំរូក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិនិយោគ តាមរយៈនោះ
រួមចំណែកជាក់ស្ដែងឲ្យការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃប្រទេសទាំងពីរក៏ដូចជា
រួមចំណែករឹតបន្តឹងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការល្អប្រសើររវាង
វៀតណាមនិងម៉ីយ៉ានម៉ា។

        នាពេលថ្ងៃត្រង់ ថ្ងៃទី១ធ្នូ ប្រធានរដ្ឋ Truong Tan Sang និងលោកជំទាវ
រួមជា​មួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ចើញចាកចេញពីអតីត
រាជធានី Yangon បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចសាធារណរដ្ឋ
សហព័ន្ធ​ម៉ីយ៉ានម៉ា៕

ប្រតិកម្មទៅវិញ