ប្រធានរដ្ឋចិន លោក Xi Jinping ។ រូបថត៖ AFP/TTXVN |
នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការនៅថ្ងៃទី ១៨ ខែសីហា ក្រសួងការបរទេសចិនបានឲ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ប្រធានរដ្ឋចិន លោក Xi Jinping នឹងចូលរួមសន្និសីទមេដឹកនាំ BRICS លើកទី១៥ នៅទីក្រុង Johannesburg និងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ អាហ្រ្វិកខាងត្បូង ចាប់ពីថ្ងៃទី ២១ -២៤ ខែសីហា។ ក្នុងដំណើរទស្សនកិច្ចទៅអាហ្វ្រិកខាងត្បូង លោក Xi Jinping ក៏នឹងធ្វើជាសហអធិបតីនៃកិច្ចសន្ទនាថ្នាក់ដឹកនាំចិន-អាហ្វ្រិកជាមួយលោកប្រធានាធិបតី Ramaphosa ផងដែរ។ មេដឹកនាំមកពីប្រទេស BRICS ទាំង៥ រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងនឹងជួបប្រជុំគ្នានៅទីក្រុង Johannesburg នាសប្តាហ៍ខាងមុខ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា លោកនឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងចូលរួមដោយផ្ទាល់នៅអាហ្វ្រិកខាងត្បូង៕