ប្រធានរដ្ឋចិនទទួលជួបសន្ទនាជាមួយគណៈប្រតិភូមិត្តភាព ស.ប.ប.ក.

Chia sẻ
(VOVWORLD) - ចិនគាំទ្រ ស.ប.ប.ក. អភិវឌ្ឍន៍សេដ្ឋកិច្ចនិងកែលំអជីវភាពរស់នៅរបស់ប្រជាជន។ 
ប្រធានរដ្ឋចិនទទួលជួបសន្ទនាជាមួយគណៈប្រតិភូមិត្តភាព ស.ប.ប.ក.  - ảnh 1 ប្រធានរដ្ឋចិនទទួលជួបសន្ទនាជាមួយគណៈប្រតិភូមិត្តភាព ស.ប.ប.ក. 

ចិនគាំទ្រ ស.ប.ប.ក. អភិវឌ្ឍន៍សេដ្ឋកិច្ចនិងកែលំអជីវភាពរស់នៅរបស់ ប្រជាជន។ នេះជាការអះអាងរបស់ប្រធានរដ្ឋចិន លោក Xi Jinping ក្នុងជំនួប ជាមួយអនុប្រធានបក្សពលករ ស.ប.ប.ក. ទទួលបន្ទុកគោលនយោនាយ សេដ្ឋកិច្ច (WPK) លោក Pak Tae Song ដែលកំពុងបំពេញទស្សនកិច្ចនៅចិន នាថ្ងៃទី ១៦ ឧសភា។ ប្រធានរដ្ឋចិនលោក Xi Jinping ក៏បានសង្កត់ធ្ងន់ទៅលើ ការគាំទ្រថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ក្នុងការដឹកនាំប្រទេសនេះ អភិវឌ្ឍន៍តាមទិសសមស្របជាមួយសភាពការណ៍អភិវឌ្ឍប្រទេសជាតិ។ លោក Xin Jinping ក៏បានសន្យាបង្កើនការផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍសង្គមនិយម នៅប្រទេសទាំងពីរ។ ក្រៅពីនោះ ថ្នាក់ដឹកនាំចិនក៏បានគាំទ្រការកែលំអទំនាក់ ទំនងអន្តរកូរ៉េនិងសកម្មភាពសន្ទនារវាងកូរ៉េខាងជើងនិងអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ