|
ប្រធានរដ្ឋគយបា លោក Raul Castro អញ្ជើញទទួលនិងជួបចរចារជាមួយប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang |
(VOVworld)-នាថ្ងៃទី១៦វិច្ឆិកា ពិធីទទួលស្វាគមន៍លោកប្រធានរដ្ឋវៀតណាមលោក
Tran Dai Quang និងលោកជំទាវដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ
សាធារណរដ្ឋគុយបា ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧វិច្ឆិកា បានប្រារព្ធយ៉ាងឱឡារិកនៅ
រដ្ឋធានីឡាហាវ៉ាន់។ បន្ទាប់ពីការទទួលបដិសណ្ឋារកិច្ចនេះ ប្រធានក្រុមប្រឹក្សារដ្ឋ
និងក្រុមប្រឹក្សាគណៈរដ្ឋ មន្ត្រីគុយបា លោក Raul Castro និងប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានចាប់ផ្តើមកិច្ចចរចារ។ថ្នាក់ដឹកនាំទាំងពីររូបបានឯក
ភាពចាត់ទុកថា ប្រទេសទាំងពីរនៅមានសក្កានុភាពនិងបរិយាកាសសហប្រតិបត្តិ
ការជាច្រើនសម្រាប់ធ្វើអាជីវកម្ម។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានព្រមព្រៀងថា បន្ត
បញ្ជាណែនាំឲ្យលើកកំពស់ប្រសិទ្ធិភាព នៃបណ្តាគម្រោងការសហប្រតិបត្តិការលើ
វិស័យកសិកម្ម ជលផល និងបង្ករលក្ខណៈ ងាយស្រួលសម្រាប់សហគ្រាសនៃប្រ
ទេសទាំងពីរទាក់ទងនឹងទីផ្សាររបស់ប្រទេស នីមួយៗ។ ភាគីទាំងពីរបានសង្កត់
ធ្ងន់ថា នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការនិងគាំទ្រ គ្នាទៅវិញទៅមកលើបណ្តា
អង្គការអន្តរជាតិនិងវេទិកាពហុភាគីសំដៅការពារសិទ្ធិ និង ផលប្រយោជន៍ស្រប
ច្បាប់របស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកសកម្ម ចូលក្នុងការតស៊ូ
ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅលើទ្វីប ទាំងពីរនិង
លើពិភពលោក។
អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាគុយបា Esteban Lazo នា
ថ្ងៃដដែល លោក Tran Dai Quang បានស្នើឲ្យស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ
បន្ត ការគាំទ្រនិងឃ្លាំមើលការអនុវត្តរាល់កិច្ចព្រមព្រៀងរវាងរដ្ឋ រដ្ឋាភិបាលនៃប្រ
ទេសទាំង ពីរ សំដៅលើកកំពស់ប្រសិទ្ធិភាពនៃយន្តការនិងសកម្មភាពសហប្រតិ
បត្តិការទ្វេភាគី ក៏ ដូចជាពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យសន្តិ
សុខ ការពារជាតិនិងកិច្ច ការបរទេសជាដើម។
ក្នុងថ្ងៃដដែល ប្រធានរដ្ឋ លោក Tran Dai Quang និងលោកជំទាវ អញ្ជើញទៅ
ទស្សនាសាលាបឋមសិក្សា Nguyen Van Troi នៅរដ្ឋធានីឡាហាវ៉ាន់។នាយប់ថ្ងៃទី
១៦ វិច្ឆិកា ក្រុមប្រឹក្សារដ្ឋគុយបាបានប្រគល់គ្រឿងឥស្សិយយស Jose Marti ជារង្វាន់
ខ្ពង់ ខ្ពស់បំផុតរបស់រដ្ឋគុយបាជូនចំពោះប្រធានរដ្ឋវៀតណាមលោក Tran Dai Quang៕