ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃបណ្ឌិត្យសភាការពារជាតិ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣- ២០២៤ នៃបណ្ឌិត្យសភាការពារជាតិ។ 
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃបណ្ឌិត្យសភាការពារជាតិ - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញទស្សនាបណ្ណាល័យនៃបណ្ឌិត្យសភាការពារជាតិ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីបើក លោកប្រធានរដ្ឋ Vo Van Thuong បានឲ្យដឹងថា ដើម្បីពង្រឹងវិស័យការពារជាតិ និងកម្លាំងយោធា; កសាងកងទ័ពបដិវត្តន៍   ចំណាន បំពេញតម្រូវ ការ និងភារកិច្ចគ្រប់ស្ថានការណ៍នោះ បណ្ឌិត្យសភាការពារជាតិ ត្រូវបន្តការច្នៃប្រឌិត និងលើកកំពស់គុណភាពបណ្តុះបណ្តាល។

“បណ្ឌិត្យសភាត្រូវបន្តសកម្ម មានភាពវិជ្ជមាន មានការច្នៃប្រឌិត និងឈានមុខគេក្នុងការអនុវត្តគោលនយោបាយ "គុណភាពនៃការហ្វឹកហ្វឺនរបស់សាលា គឺជាការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាព" ដែលជាការបញ្ជាណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់សមិទ្ធិផលនានាក្នុងប៉ុន្មានឆ្នាំកន្លងមក បន្តការច្នៃប្រឌិតថ្មីក្នុងវិស័យអប់រំ-បណ្តុះបណ្តាល និងការស្រាវជ្រាវវិទ្យាសាស្ត្រ ស្របតាមយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល និងការបំប៉ន់បុគ្គលិក។ ម្យ៉ាងវិញទៀត ផ្តោតលើការការងារហ្វឹកហ្វឺន-បណ្តុះបណ្តាល ជាពិសេសផ្លាស់ប្តូរថ្មីនូវកម្មវិធីបណ្តុះបណ្តាលកម្មាភិបាលយុទ្ធសាស្ត្ររបស់ជួរកងទ័ពផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ៕

ប្រតិកម្មទៅវិញ