ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូល តភ្ជាប់អាជីវកម្ម និងមូលដ្ឋានរវាងវៀតណាម និងសហរដ្ឋអាមេរិក ។ រូបថត៖ Thong Nhat – TTXVN |
ថ្លែងមតិនៅក្នុងពិធី ប្រធានរដ្ឋ លោក Vo Van Thuong ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេរិកនឹងមានភាពវិជ្ជមាន និងរឹងមាំជាងនេះក្នុងរយៈពេលខាងមុខ; អះអាងថា វៀតណាមស្វាគមន៍អ្នកវិនិយោគអាមេរិកមកបណ្តាក់ទុនលើវិស័យដែលវៀតណាមចាប់អារម្មណ៍ដូចជា៖ បច្ចេកវិទ្យាខ្ពស់ ការផលិតបន្ទះឈីប គ្រឿងអេឡិចត្រូនិក សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ការទូទាត់មិនប្រើប្រាស់សាច់ប្រាក់។
ថ្លែងមតិក្នុងកិច្ចពិភាក្សានេះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងធុរកិច្ចលោក Ramin Toloui បានឲ្យដឹងថា គុណសម្បត្តិរបស់វៀតណាម និងកិច្ចសហប្រតិបត្តិការពីសំណាក់ភាគីអាមេរិក នឹងជួយបំពាក់ជំនាញសម្រាប់កម្លាំងពលកម្មនៃប្រទេសទាំងពីរ។ លោក Ramin Toloui សង្ឃឹមថា វៀតណាមនឹងបង្កើតបរិយាកាសវិនិយោគអំណោយផលជាងនេះ ដើម្បីឲ្យអាជីវកម្មអាមេរិកអាចវិនិយោគនៅវៀតណាមប្រកបដោយទំនុកចិត្ត។
នៅក្នុងកិច្ចពិភាក្សានេះ ប្រធានរដ្ឋលោក Vo Van Thuong រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងមន្ត្រីអាមេរិកបានធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ៕