ទូកនេសាទរបស់អ្នកនេសាទវៀតណាមតាំងទង់ជាតិ (រូបថត៖ VOV) |
កម្មវិធី “ទង់ជាតិមួយលាន ទង់ អមដំណើរ ជាមួយអ្នកនេសាទនៅលើសមុទ្រ” នឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០១៩ ដល់ថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២១។ បន្ទាប់ពីអនុវត្តន៍រយៈពេលបានជិត ២ ឆ្នាំ គិតមក ដល់ពេលនេះ កម្មវិធីបានប្រ គល់ទង់ជាតិជាង ៤០ម៉ឺន ជូនខេត្ត - ក្រុងចំនួន ១៩ (អ្នកទទួលជាអ្នកនេសាទ ដែលចេញ ទៅសមុទ្រ ប្រជាជនរស់នៅតាមព្រំដែនដីគោក និងប៉ុស្តិ៍ការពារព្រំដែនជាដើម)។
នាពេលខាងមុខ កម្មវិធីមានគម្រោង ប្រគល់ទង់ជាតិចំនួន ៥៦០ ពាន់ ដល់ខេត្តនិងក្រុងឆ្នេរសមុទ្រចំនួន ២៨ ទូទាំងប្រទេស។ ប្រការនេះមិនត្រឹមតែជួយអ្នកនេសាទឱ្យមានកម្លាំងសាមគ្គីភាព ទៅនេសាទលើសមុទ្រប៉ុណ្ណោះទេ ថែមទាំងជួយជនរួមជាតិនិងយុទ្ធជននៅតាមតំបន់ព្រំដែន រួបរួមគ្នាដើម្បីការពារព្រំដែននៃប្រទេសជាតិផងដែរ៕