ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិដឹកនាំ។ ការបំផុសចលនានិពន្ធអក្សរសាស្ត្រលើប្រធានបទកុមារ បានអូសបន្លាយរយៈពេល ៥ ឆ្នាំហើយ ចាប់ពីចុងឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ ២០២៥ ដែលមានពីរប្រភេទគឺអក្សរសាស្ត្រនិងកំណាព្យ។ អ្នកចូលរួមប្រឡងនិពន្ធមានពលរដ្ឋវៀតណាមទាំងក្នុងនិងក្រៅប្រទេស។ គណៈកម្មាធិការរៀបចំបានផ្តោតការលើកទឹកចិត្តឱ្យមានការចូលរួមរបស់យុវជន កុមារជំទង់ និងប្អូនៗកុមារ។ ពិធីប្រគល់រង្វាន់លើកដំបូង គ្រោងនឹងធ្វើឡើងក្នុងឱកាសនៃពិធីបុណ្យសែនលោកខែ ឆ្នាំ ២០២៣នេះ។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកឡើងថា អក្សរសិល្ប៍គឺជាប្រភពអុកស៊ីសែនសម្រាប់ព្រលឹង ដែលនាំមនុស្សឆ្ពោះទៅផ្លូវសុចរិត មានភក្តីភាព មានសេចក្តីមេត្តាករុណា ហើយទន្ទឹមនឹងនោះ ជំរុញឆន្ទៈនិងថាមពលក្រោកឡើងរបស់មនុស្ស ជាពិសេសជំនាន់ក្មេងជំទង់និងប្អូនៗកុមារ។ អ្វីដែលមានក្នុងដួងចិត្តរបស់កុមារនាពេលបច្ចុប្បន្ននេះគឺជាប្លង់មេដ៏សំខាន់សម្រាប់រូបពលរដ្ឋវៀតណាមនាពេលអនាគត។
លោកប្រធានរដ្ឋក៏បានអបអរសាទរដល់អ្នកនិពន្ធវ័យក្មេងដែលបានទទួលពានរង្វាន់អ្នកនិពន្ធ វ័យក្មេងលើកទី ១ របស់សមាគមអ្នកនិពន្ធវៀតណាម (ឆ្នាំ២០២១) ហើយបានមានប្រសាសន៍ថា ពានរង្វាន់នេះគឺជាមធ្យោបាយដែលសហភាពអ្នកនិពន្ធអនុវត្តន៍ជាក់ស្តែងយុទ្ធសាស្ត្រអប់រំនិងបណ្តុះបណ្តាលសម្រាប់យុវជនជំនាន់ក្រោយរបស់បក្ស និងរដ្ឋក្នុងវិស័យអក្សរសាស្ត្រ និងសិល្បៈ៕