ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥ លោក Volkan Bozkir (រូបថត៖ VNA) |
នៅក្នុងសារតាមអនឡាញផ្ញើទៅកាន់ពិភពលោកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២១ លោក Bozkir បានសំដែងនូវមោទនភាពដែលពិភពលោកទាំងមូលបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹតមួយនៅក្នុងប្រវត្ដិសាស្ដ្រ ហើយបានបង្ហាញនូវទំនុកចិត្តលើថ្ងៃស្រស់បំព្រងនាពេលខាងមុខ ខណៈពេលដែលថ្នាំវ៉ាក់សាំងជាច្រើនប្រភេទ ត្រូវបានចែកចាយដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2។
លោក Bozkir បានជឿជាក់ថា ពិភពលោកអាចកសាងសន្តិភាព និងរក្សាបាននូវតម្លៃសិទ្ធិមនុស្ស ក៏ដូចជារួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយោងតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ៕